2025-07-26
គន ម៉េងហុង
2025-07-26
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញពីការគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសបង់ក្លាដែសប្រចាំកម្ពុជា ឯកឧត្តម ហេង សួរ បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងបង់ក្លាដែសជាមួយប្រទេសកម្ពុជា និងបានបង្ហាញការប្តេជា្ញចិត្តក្នុងកិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធ ដើម្បីជាផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។
ទន្ទឹមនេះ ឯកឧត្ដម Faiyaz Murshid Kazi បានអរគុណ និងសម្តែងការពេញចិត្តចំពោះជំនួបពិភាក្សាការងារមួយនេះ ក្នុងនោះឯកឧត្តម ហេង សួរ ក៏បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងជួយសម្រួលដល់ការប្រតិបត្តិ និងបង្កើនប្រសិទ្ធភាពក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងកម្ពុជា និងបង់ក្លាដែស៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី