2025-07-25
គន ម៉េងហុង
2025-07-25
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានស្នើឱ្យវិនិយោគិនខេត្ត ហ្វូជាន របស់ប្រទេសចិន មកបណ្តាក់ទុនវិនិយោគបង្កើតជាចង្កោមឧស្សាហកម្មមួយ ដើម្បីផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក Luo Chan Fa ប្រធានប្រតិបត្តិនៃសមាគមវិនិយោគិនចិនមីននៅកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី បានបង្ហាញពីការស្វាគមន៍ ចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសហ្វូជាននៅកម្ពុជា និងបានស្នើឱ្យក្រុមហ៊ុនបំពេញបែបបទស្នើសុំវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតាមនីតិវិធីជាធរមាន។
ទន្ទឹមនេះ ឯកឧត្តម ជា វទ្ធី ក៏បានជំរុញឱ្យសមាគមវិនិយោគិនចិនមីននៅកម្ពុជា ជួយទាក់ទាញវិនិយោគិនខេត្ត ហ្វូជាន មកធ្វើការវិនិយោគលើការកែច្នៃថ្មម៉ាបនៅកម្ពុជាដើម្បីនាំចេញទៅទីផ្សារចិន។ ឯកឧត្តម ជា វុទ្ធី បានលើកឡើងថា ស្ថិតក្នុងបរិបទបច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងខិតខំលើកកម្ពស់បរិស្ថានវិនិយោគ និងធ្វើពិពិធកម្មទីផ្សារនាំចេញឱ្យបានច្រើនជាអតិបរមា។
ចំពោះ ការវិនិយោគនៅកម្ពុជា លោក Luo Chan Fa បានលើកឡើងថា សមាជិកសមាគមវិនិយោគិនចិនមីននៅកម្ពុជាភាគច្រើនសុទ្ធតែបានបណ្តាក់ទុនវិនិយោគនៅកម្ពុជារួចហើយ ហើយបច្ចុប្បន្នសមាគម កំពុងខិតខំកៀរគរសមាជិក ក៏ដូចជាវិនិយោគិនចិនមកពីខេត្ត ហ្វូជាន ដើម្បីមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ លោក Luo Chan Fa ក៏បានលើកឡើងពីបេសកកម្មរួមគ្នារបស់សមាគម ដើម្បីចងជាសម្ព័ន្ធភាព និងពង្រឹងមិត្តភាពរវាងប្រជាជនខេត្ត ហ្វូជាន និងប្រជាជនកម្ពុជា ក៏ដូចជាទាក់ទាញវិនិយោគិនពីខេត្ត ហ្វូជាន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី