2025-07-25
គន ម៉េងហុង
2025-07-25
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ណែនាំឱ្យក្រុមការងារជំរុញការនាំចេញ ផ្តល់ធាតុចូលសំខាន់ៗដល់ធុរជនពាណិជ្ជករ និងដៃគូអភិវឌ្ឍននានា ដើម្បីចាប់យកឱ្យកាសសហការ ជំរុញការនាំចេញ និងចូលរួមរៀបចំពិព័រណ៍អន្តរជាតិ ក៏ដូចជាការរៀបចំព្រឹត្តិការណ៍នានា ឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល។
ក្នុងកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងារជំរុញការនាំចេញ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារជំរុញការនាំចេញ ដែលសម្រេចបាននូវលិទ្ធផលវិជ្ជមានជាច្រើន រួមមានកិច្ចសហប្រតិបត្តិការល្អនៅតាមបណ្តាប្រទេសគោលដៅមួយចំនួន ដូចជាសហភាពអឺរ៉ុប ជប៉ុន ចិនជាដើម។
បើតាមក្រសួងពាណិជ្ជកម្ម ក្រុមការងារជំរុញការនាំចេញ ក៏បាននឹងកំពុងសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ GIZ ដោយបានសម្ពោធជាផ្លូវការគម្រោងភាពជាដៃគូធុរកិច្ចរវាង សហភាពអឺរ៉ុប-កម្ពុជា «ការនាំចេញ និងនវានុវត្តន៍កសិកម្ម», រៀបចំ និងចូលរួមពិព័រណ៍អន្តរជាតិ និងត្រៀមរៀបចំវេទិកាមួយចំនួន នាពេលខាមុខនេះ ផងដែរ។
កិច្ចប្រជុំនេះផងដែរ ធ្វើឡើងដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារ ដែលបានអនុវត្តន៍ជុំវិញកិច្ចការជំរុញការនាំចេញ ក៏ដូចជាការសហការជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងទីផ្សារគោលដៅ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី