SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា និង SANKON តួកគីយ៉េ នឹងរៀបចំវេទិកាធុរកិច្ច ជំរុញពាណិជ្ជករ និងអ្នកវិនិយោគតួកគីយ៉េមកវិនិយោគនៅកម្ពុជា


កម្ពុជា និង SANKON តួកគីយ៉េ នឹងរៀបចំវេទិកាធុរកិច្ច ជំរុញពាណិជ្ជករ និងអ្នកវិនិយោគតួកគីយ៉េមកវិនិយោគនៅកម្ពុជា
A+ A-

ភ្នំពេញ៖ សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្ម (SANKON) នឹងសហការជាមួយកម្ពុជា រៀបចំនូវវេទិកាធុរកិច្ច និងការផ្គូរផ្គងពាណិជ្ជកម្ម រួមទាំងដំណើរទស្សនកិច្ចរបស់ពាណិជ្ជករ និងអ្នកវិនិយោគតួកគីយ៉េមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងធុរកិច្ច ក្នុងពេលខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងកិច្ចពិភាក្សាជាមួយ លោក Ferudun Cevahiroğlu ប្រធានសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្ម (SANKON) លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំតួកគីយ៉េ បានប្រាប់វិនិយោគិន និងពាណិជ្ជករតួកគីយ៉េ អំពីស្ថេរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច អត្ថប្រយោជន៍ និងសក្តានុពលក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ការលើកទឹកចិត្ត និងការការពារវិនិយោគិន ក៏ដូចជាការវិវត្តន៍ថ្មីៗ នៃច្បាប់និងគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងការវិនិយោគផងដែរ។

ជំនួប ដែលធ្វើឡើង កាលពីទី២១ ខែកក្កដា ឆ្នាំ២០២៥ មានគោលបំណងពិភាក្សាអំពីកិច្ចប្រតិបត្តិការក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាង ប្រទេសកម្ពុជា និងតួកគីយ៉េ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី