SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

បរិវត្តកម្មឌីជីថលសហគ្រាស យកប្រធានបទ ការផ្សព្វផ្សាយតាមបណ្តាញសង្គម បណ្តុះបណ្តាលដល់ SMEs ក្នុងខេត្តបាត់ដំបង ឥតគិតថ្លៃ


បរិវត្តកម្មឌីជីថលសហគ្រាស យកប្រធានបទ ការផ្សព្វផ្សាយតាមបណ្តាញសង្គម បណ្តុះបណ្តាលដល់ SMEs ក្នុងខេត្តបាត់ដំបង ឥតគិតថ្លៃ
A+ A-

ភ្នំពេញ៖ បរិវត្តកម្មឌីជីថលសហគ្រាស លើកយកប្រធានបទ ការផ្សព្វផ្សាយតាមបណ្តាញសង្គម រួមមាន៖ចំណុចសំខាន់នៃការធ្វើទីផ្សារ, មូលដ្ឋានគ្រឹះនៃម៉ាកសញ្ញា និងការរចនា, ការអនុវត្តជាក្រុមនៃរចនាក្រាហ្វិក, ការរៀបចំផែនការមាតិកា និងការប្រើប្រាស់ជំនួយបច្ចេកវិទ្យា AI ក្នុងការជួយរៀបចំផែនការទីផ្សារ និងមាតិកា និងការប្រើប្រាស់ថ្នាលគ្រប់គ្រងផេកអាជីវកម្ម Meta ដោយប្រសិទ្ធភាព និងសុវត្ថិភាពបណ្តុះបណ្តាល ដល់ម្ចាស់អាជីវកម្មធុនតូច និងមធ្យម (SMEs) ក្នុងខេត្តបាត់ដំបង ឥតគិតថ្លៃ។

តាមរយៈវគ្គបណ្តុះបណ្តាល ដែលរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរៈកិច្ចថ្មី «តេជោ» ដែលគាំទ្រថវិកាដោយ មូលនិធិអភិវឌ្ឍជំនាញ (SDF) អនុវត្តគម្រោងដោយក្រុមហ៊ុន Mangrove Studio Co., Ltd មានគោលបំណងជំរុញឱ្យម្ចាស់ SMEs ចាប់យកឌីជីថលសម្រាប់អាជីវកម្ម បង្កើនសមត្ថភាពប្រកួតប្រជែង លើការពង្រីកទីផ្សារ និងប្រសិទ្ធភាពសេដ្ឋកិច្ច តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គម ទាក់ទងនឹងការរចនាបង្កើតមាតិកាដោយប្រើ AI។

គួរបញ្ជាក់ថា ក្នុងវគ្គបណ្តុះបណ្តាល កាលពីថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០២៥ មានការចូលរួមពីម្ចាស់អាជីវកម្មធុនតូច និងមធ្យមចំនួន ៣០ក្រុមហ៊ុន ដែលបានចុះនៅក្នុងបញ្ជីពាណិជ្ជកម្ម ក្នុងខេត្តបាត់ដំបង។ សិក្ខាកាមទាំងអស់ក្នុងវគ្គបណ្តុះបណ្តាល ទទួលបានសម្ភារបណ្តុះបណ្តាល ដែលជាខ្លឹមសារនៃវគ្គសិក្សាយ៉ាងពេញលេញ និងមានចំណេះដឹងទៅអនុវត្តនៅក្នុងអាជីវកម្មរបស់ខ្លួន។ បន្ថែមលើនេះ សិក្ខាកាមទាំងអស់ ទទួលបានអាហារថ្ងៃត្រង់ អាហារសម្រន់ និងភេសជ្ជៈផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី