SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋលេខាធិការមហាផ្ទៃ ឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ពង្រឹងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា


រដ្ឋលេខាធិការមហាផ្ទៃ ឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ពង្រឹងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា
A+ A-

ភ្នំពេញ៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ស្នើឱ្យគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត សមត្ថកិច្ចជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ពង្រឹងការបង្ក្រាបឱ្យបានទាន់ពេលវេលា នូវអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យានានា ក្នុងមូលដ្ឋាននៅទូទាំងខេត្តបន្ទាយមានជ័យ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ផាន់ ចាន់ធុល ឱ្យភាគីពាក់ព័ន្ធ ក្តោបឱ្យបានពីកង្វល់របស់ពលរដ្ឋ ពាក់ព័ន្ធបញ្ហាក្មេងទំនើង បទល្មើសគ្រឿងញៀន ចោរកម្មនិងអំពើល្មើសផ្សេងៗ ដើម្បីធ្វើផែនការដោះស្រាយប្រកបដោយប្រសិទ្ធភាព។លើសពីនេះ អាជ្ញាធរខេត្ត ត្រូវតាមដានជាប្រចាំនូវសភាពការណ៍ប្រែប្រួលតាមបន្ទាត់ព្រំដែន ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលានូវរាល់ហេតុការណ៍ និងទប់ស្កាត់ឱ្យបានដាច់ខាតនូវសកម្មភាពឆ្លងដែនខុសច្បាប់។

ឯកឧត្តម ផាន់ ចាន់ធុល ឱ្យភាគីពាក់ព័ន្ធ ចុះមូលដ្ឋានគ្រប់គ្រងពលករ ដែលបានត្រឡប់មកពីថៃ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅ និងពលករ ដែលចង់វិលត្រឡប់ទៅធ្វើការនៅថៃវិញ ដោយប្រថុយប្រថាន ដើម្បីបង្ការបាននូវវិបត្តិធ្ងន់ធ្ងរទាំងឡាយមកលើរដ្ឋបាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចជាយថាហេតុ និងជួយរៀបចំការងារជូនពួកគាត់ដើម្បីចិញ្ចឹមជីវិត។ រដ្ឋបាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តពង្រឹងលេខាធិការដ្ឋាន ដើម្បីជាជំនួយការ និងត្រូវជំរុញអនុវត្តនូវផែនការសកម្មភាព ដែលបានដាក់ចេញ ព្រមទាំងខិតខំជំរុញអនុវត្តឱ្យទទួលបានជោគជ័យ នូវចង្កោមការងារក្នុងលក្ខណៈសម្បត្តិទាំង៧ នៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។

អាជ្ញាធរ ត្រូវបំផុស លើកទឹកចិត្តពលរដ្ឋឱ្យចូលរួមក្នុងចលនាប្រជាការពារ និងបំផុសចលនាឱ្យចូលរួមជួយឧបត្ថម្ភ គាំទ្រទាំងខាងមធ្យោបាយ សម្ភារ ថវិកា និងការគាំទ្រខាងស្មារតីដល់ប្រជាការពារនៅគ្រប់មូលដ្ឋានឱ្យមាននិរន្តរភាព។ ឯកឧត្តម ផាន់ ចាន់ធុល ឱ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់តាមដានព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ជាពិសេសគ្រោះទឹកជំនន់ ដែលបណ្តាលមកពីជំនន់ទឹកភ្លៀង និងគ្រោះមហន្តរាយនានានៅក្នុងមូលដ្ឋាន ដើម្បីធានាធ្វើអន្តរាគមន៍សង្គ្រោះបានទាន់ពេលវេលា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី