SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រុមនិយមមួយចំនួន បន្តក្លែងបន្លំព័ត៌មានពាក់ព័ន្ធបញ្ហាព្រំដែន


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រុមនិយមមួយចំនួន បន្តក្លែងបន្លំព័ត៌មានពាក់ព័ន្ធបញ្ហាព្រំដែន
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-21

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-21

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា មានក្រុមជ្រុលនិយម បានបន្តក្លែងបន្លំជាសម្តេចធិបតី និងបង្កើតព័ត៌មានក្លែងក្លាយនាំឱ្យមានការយល់ច្រឡំពាក់ព័ន្ធនឹងករណីព្រំដែន។

ទាក់ទងនឹងករណីខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ចំពោះគោលការណ៍បើកព្រំដែនឡើងវិញ គឺនៅរក្សាដដែល ដែលត្រូវអនុវត្តបើសិន៖ ១. ថៃប្រកាសបើកមុនជាឯកតោភាគី ហើយធានាថា នឹងមិនមានការបិទជាឯកតោភាគីនេះទៀតទេ, ២. ការបើកច្រកព្រំដែន គឺត្រូវបើកព្រមគ្នា ហើយគ្រប់ច្រកទាំងអស់ និង៣. ត្រូវបើកឱ្យដូចមុនថ្ងៃ៧ មិថុនា ពោលគឺបើកចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង ១០យប់ និងបើកសម្រាប់មនុស្ស និងទំនិញទាំងអស់ដូចដើម។

បើថៃ ធ្វើតាម ៣លក្ខខណ្ឌខាងលើ នោះកម្ពុជា នឹងបើកដំណើរឡើងវិញដូចគ្នា យ៉ាងយូរត្រឹម ៥ម៉ោងក្រោយពីការបើករបស់ភាគីថៃ។ នេះបើតាមការចុះផ្សាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី