SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អភិបាលរងខេត្តសៀមរាប ឱ្យអាជ្ញាធរទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងភូមិសាស្ត្ររបស់ខ្លួន


អភិបាលរងខេត្តសៀមរាប ឱ្យអាជ្ញាធរទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងភូមិសាស្ត្ររបស់ខ្លួន
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-18

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-18

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប លើកទឹកចិត្តឱ្យគណៈបញ្ជាការ ឯកភាពរដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរមានសមត្ថកិច្ច ចុះតាមដានត្រួតពិនិត្យជាប្រចាំ ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ ជូនអាជ្ញាធរសាធារណៈពាក់ព័ន្ធ នៅខេត្តសៀមរាប លោកអភិបាលរងខេត្តសៀមរាប ក៏បានលើកទឹកចិត្ដឱ្យរដ្ឋបាលក្រុង ស្រុក បំពេញកាតព្វកិច្ចទាំងឡាយ ដែលច្បាប់ និងលិខិត បទដ្ឋានគតិយុត្ដនានា បានកំណត់ជាធរមាន ពាក់ព័ន្ធការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

«រដ្ឋបាលក្រុង ស្រុក ក៏ត្រូវអនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលបានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបញ្ឈប់ជាបន្ទាន់នូវការធ្វើប្រតិបត្តិការអាជីវកម្មឆ្នោត-ឡូតូ និងឆ្នោតផ្សងសំណាងទាំង អ ស់នៅក្នុងភូមិសាស្ត្រមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព»។ នេះបើតាមប្រសាសន៍របស់ លោក សំកុល សុចិត្រា។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ ក្រុមការងារគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានធ្វើបទបង្ហាញស្តីពីការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទជូន សមាជិក សមាជិការ នៃអង្គប្រជុំផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី