2025-07-18
គន ម៉េងហុង
2025-07-18
គន ម៉េងហុង
ភ្នំពេញ៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថល ការបញ្ជ្រាបការយល់ដឹង និងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ដែលបំពេញតម្រូវការក្នុងវិស័យឌីជីថលកំពុងរីកចម្រើន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងពិធីចុះ MOU នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានគូសបញ្ជាក់អំពីការគាំទ្រគ្នាទៅវិញទៅមកក្នុងគោលដៅចូលរួមចំណែកក្នុងការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍធនធានមនុស្សឌីជីថល។
ទន្ទឹមនេះ ឯកឧត្តម ជា វ៉ាន់ដេត និងលោក Gabriele Faja ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់នៃការវិវត្តក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងការអភិវឌ្ឍធនធានមនុស្សឌីជីថល ជាពិសេសផ្តោតលើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh កម្មវិធី DG SuperApp និងគំនិតផ្តួចផ្តើមបង្កើតសួនឌីជីថល (Digital Park)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី