2025-07-17
ឃី ភារៈ
2025-07-17
ឃី ភារៈ
ភ្នំពេញ៖ វៀតណាម នឹងពង្រីកការវិនិយោគដាំកៅស៊ូនៅកម្ពុជា ប្រមាណ ៣ម៉ឺនហិកតា បន្ថែមទៀត ដើម្បីជំរុញការវិនិយោគរបស់ខ្លួន ឱ្យបានដល់ ១២ម៉ឺនហិកតា ដើម្បីរួមចំណែក បង្កើតការងារ ដល់ពលរដ្ឋខ្មែរប្រមាណ ៣ម៉ឺននាក់។ នេះបើតាមការលើកឡើងរបស់ លោក Trương Minh Trung អគ្គនាយករងទី១ នៃក្រុមហ៊ុនកៅស៊ូវៀតណាម ក្នុងជំនួបពិភាក្សាជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី កម្ពុជា វៀតណាម ដោយមានការចូលរួមពីពីធុរជនវៀតណាម កម្ពុជា ប្រមាណ៤០ រូប លោក Trương Minh Trung លោកអគ្គនាយករងទី១ នៃក្រុមហ៊ុនកៅស៊ូវៀតណាម ស្នើឱ្យអ្នកឧកញ៉ា គិត ម៉េង ជួយគាំទ្រ និងណែនាំដល់បណ្តាដៃគូរវិនិយោគិន ដែលអាចចាប់ដៃគ្នាសហការជាមួយក្រុមហ៊ុនកៅស៊ូវៀតណាម ក្នុងន័យដើម្បីជំរុញវិស័យនេះឱ្យរីកចម្រើនរួមគ្នា។ នេះបើតាមការចុះផ្សាយរបស់ សភាពាណិជ្ជកម្ម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី