2025-07-11
ទូច សូរិយា
2025-07-11
ទូច សូរិយា
ភ្នំពេញ៖ សហគ្រាស ជាអ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ តាមរបបស្វ័យប្រកាស ត្រូវកាន់ និងកត់ត្រាបញ្ជីគណនេយ្យតាមស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា។ ការកាន់ និងកត់ត្រាបញ្ជីគណនេយ្យត្រូវគោរពតាមគោលការណ៍សំខាន់ៗ ដូចជា៖
ទី១. ត្រូវប្រើប្រាស់ប្រព័ន្ធគណនេយ្យទ្វេភាគ ដោយផ្អែកលើមូលដ្ឋានគណនេយ្យបង្គរ, ទី២. រាល់ប្រតិបត្តិការត្រូវកត់ត្រាជាប្រាក់រៀល ឬរូបិយប័ណ្ណបរទេសណាមួយដែលមានការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច, ទី៣. ត្រូវចេញវិក្កយបត្រលើរាល់ប្រតិបត្តិការជាមួយបុគ្គលដទៃទៀត ហើយវិក្កយបត្រត្រូវមានលេខរៀង និងនិទ្ទេសត្រឹមត្រូវតាមការកំណត់ ត្រូវកត់ត្រាសេចក្តីរាយលម្អិតនៃវិក្កយបត្រឱ្យបានត្រឹមត្រូវចូលក្នុងទិនានុប្បវត្តិ។
ទី៤. លិខិតយុត្តិការត្រូវមានចុះថ្ងៃខែឆ្នាំ និងរៀបចំទុកដាក់តាមលំដាប់ច្បាស់លាស់, ទី៥. ត្រូវកត់ត្រាចូលបញ្ជីគណនេយ្យនូវរាល់ប្រតិបត្តិការតាមលំដាប់ដែលប្រតិបត្តិការទាំងនោះបានកើតឡើង, ទី៦. កំណត់ត្រាគណនេយ្យនីមួយៗត្រូវបង្ហាញអំពីប្រភព ខ្លឹមសារ ខ្ទង់គណនី លក្ខណសង្ខេបនៃប្រតិបត្តិការនិងឯកសារយោងជាសំអាង, ទី៧. រាល់ការកែតម្រូវត្រូវរក្សាទុកពីភស្តុតាងបញ្ជាក់ពីការកែតម្រូវនោះ ដើម្បីអាចរកឃើញឡើងវិញបាននូវទឹកប្រាក់ពិតប្រាកដនៃចលនាសាច់ប្រាក់នៅក្នុងគណនី និងទី៨. បញ្ជីគណនេយ្យត្រូវធ្វើជាភាសាខ្មែរ ដោយប្រើលេខខ្មែរ ឬលេខឡាតាំង ប៉ុន្តែអាចកាន់បញ្ជីគណនេយ្យជំនួយជាភាសាផ្សេងបាន។
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី