SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចតេជោ ហ៊ុន សែន៖ ថៃ លើកដុំថ្មទម្លាក់លើជើងខ្លួនឯង


សម្តេចតេជោ ហ៊ុន សែន៖ ថៃ លើកដុំថ្មទម្លាក់លើជើងខ្លួនឯង
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-09

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-09

គិត បុប្ផា

A+ A-

ភ្នំពេញ៖ «ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង»។ សម្តេចតេជោ ហ៊ុន សែន លើកឡើងដូច្នេះ ក្រោយអាជ្ញាធរ និងប៉ូលិសថៃ កំទេចបទល្មើសអនឡាញ លើទឹកដីថៃ ដែលជាការរួមចំណែកកាត់បន្ថយបទល្មើសអនឡាញហូរចូលទឹកដីកម្ពុជា ដែលបទល្មើសទាំងនោះ នៅពាសពេញទឹកដីថៃ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ការបំផ្លាញសំបុកបទល្មើសអនឡាញនេះ គួរណាស់ធ្វើយូរហើយ មិនមែនទុករហូតដល់ពេលនេះទើបធ្វើនោះទេ ព្រោះកន្លងមក វាបានបង្កជាបញ្ហាយ៉ាងច្រើនដល់កម្ពុជា ដូចជាលំហូបទល្មើស ដែលកើតចេញពីទឹកដីថៃ ជាពិសេសនៅព្រំដែនរបស់ថៃតែម្តង។

អាជ្ញាធរ សារព័ត៌មាន និងមហាជនថៃ និយាយថា ការបង្រ្កាប និងស៊ើបអង្កេតលើ លោក កុក អាន គឺដោយសារជាមនុស្សជិតស្និទ្ធជាមួយ ហ៊ុន សែន។ ពាក់ព័ន្ធនឹងករណីនេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ដូច្នេះតុលាការ គួរបើកការស៊ើបអង្កេតលើលោក ថាក់ស៊ីន ដែរ ព្រោះអ្នកណាៗក៏ដឹងដែរថា ថាក់ ស៊ីន គឺជាមនុស្សស្និទ្ធបំផុតជាមួយខ្ញុំ ជិតស្និទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង។ សម្តេចតេជោ ហ៊ុន សែន ក៏បានចោទសួរទៅតុលាការថៃថា៖ «តើហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ទេ?»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី