2025-07-01
គិត បុប្ផា
2025-07-01
គិត បុប្ផា
ភ្នំពេញ៖ អាជ្ញាធរថៃ និងប្រជាជនថៃ ដែលមានបំណងចង់ឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញនោះ គឺមិនចាំបាច់ស្នើមកកម្ពុជានោះទេ ត្រូវស្នើទៅអ្នកដែលមានអំណាចពិតប្រាកដនៅប្រទេសថៃ។ នេះបើតាមការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីភាគីថៃ នៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃ មួយចំនួន និងអនុញ្ញាតឱ្យរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងរឿងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសថា៖ ១. កម្ពុជា យល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាង ដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន ហើយកម្ពុជា ក៏មិនបំណងពង្រីកភូមិសាស្ត្រ ដែលមានវិវាទ ឬបង្កបញ្ហា ដែលនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងការធ្វើពាណិជ្ជកម្ម របស់ប្រជាជនថៃនិងខ្មែរតាមបណ្ដោយព្រំដែនទេ។ ២. កងទ័ពថៃ ចាប់ផ្តើមបិទច្រកព្រំដែន កែសម្រួលម៉ោងបិទ-បើក និងកំណត់លក្ខណ្ឌកម្រិតការធ្វើដំណើរចេញ-ចូល របស់ប្រជាពលរដ្ឋជាឯកតោភាគី ចាប់តាំងពីថ្ងៃទី៧ មិថុនា ២០២៥។ មិនតែប៉ុណ្ណោះ កងទ័ពថៃ បានបន្តកែប្រែម៉ោងបិទ-បើកជាឯកតោភាគី តាមបណ្តាច្រកព្រំដែនមួយចំនួន រហូតដល់ថ្ងៃទី ២៤ មិថុនា ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលថៃ បានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ។
៣. ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីចង្វាក់គ្នារវាងគោលការណ៍ ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយ ដែលមានភាពច្បាស់លាស់ ពិតប្រាកដនិងយូរអង្វែង។ ៤. សម្រាប់ដំណោះស្រាយ គឺភាគីថៃ ត្រូវបើកច្រកព្រំដែនឱ្យដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច បន្ទាប់មកកម្ពុជា នឹងបើកច្រកព្រំដែនខាងកម្ពុជាយ៉ាងយូរ ៥ម៉ោងក្រោយពីនោះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី