2025-06-28
គិត បុប្ផា
2025-06-28
គិត បុប្ផា
ភ្នំពេញ៖ ប្រទេសថៃ កំពុងពោរពេញទៅដោយឧក្រិដ្ឋកម្មអនឡាញ និងជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មនេះ ប៉ុន្ដែលោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បែរជាមកចោទកម្ពុជា ដែលជាប្រទេសរងគ្រោះដោយសារថៃទៅវិញ។ នេះបើតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបទៅកាន់រដ្ឋមន្រ្តីថៃ ដែលប្រកាសថា បិទព្រំដែនជាមួយកម្ពុជា ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ខណៈដែលថៃ បានបិទព្រំដែនជាឯកតោភាគីតាំងពីថ្ងៃទី៧ ខែមិថុនា ដូច្នេះថា៖ «កម្ពុជា គ្រាន់តែជាជនរងគ្រោះដោយអំពើឆបោកអនឡាញពីប្រទេសថៃប៉ុណ្ណោះ ពីព្រោះអ្នកឆបោកតាមអនឡាញទាំងអស់ ត្រូវបានសម្រួលដោយអាជ្ញាធរថៃ ព្រោះកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា មិនមានជើងហោះហើរធំៗ ដែលអាចដឹកអ្នកប្រព្រឹត្តអំពើទាំងនោះបានមកដោយផ្ទាល់នោះទេ»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យបណ្ដាញផ្សព្វផ្សាយកម្ពុជា ផ្សព្វផ្សាយពីឧក្រិដ្ឋកម្មអនឡាញនៅថៃវិញផងដែរ។ សម្ដេចតេជោ ក៏បានផ្ដាំទៅប្រជាជនថៃ ឱ្យមើលឱ្យច្បាស់ ចំពោះល្បិចកលដឹកនាំរបស់លោកស្រីនាយករដ្ឋមន្រ្ដីថៃ បច្ចុប្បន្ន ដែលគ្មានភាពស្មោះត្រង់ចំពោះពលរដ្ឋខ្លួនឯង ហើយមិនស្មោះត្រង់ជាមួយប្រទេសជាដៃគូទៅទៀត។ នាឱកាសនោះ សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានអំពាវនាវឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅថៃ វិលត្រឡប់មកកម្ពុជាវិញ ដើម្បីកុំឱ្យគេមើលងាយ ខណៈបច្ចុប្បន្នកម្ពុជា កំពុងខ្វះកម្លាំងពលកម្មផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី