2025-06-20
ឃី ភារៈ
2025-06-20
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា នឹងរៀបចំ «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២» ក្រោមប្រធានបទ៖ «ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច» ដើម្បីប្រមូលផ្តុំវិស័យ SMEs ស្ថាប័នរដ្ឋ និងឯកជន, ដៃគូអភិវឌ្ឍន៍ និងអង្គការស្ថាប័នពាក់ព័ន្ធ ចូលរួមលើកកម្ពស់តួនាទីសំខាន់របស់ SMEs នៅកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ដោយមានការតាំងបង្ហាញផលិតផល ដែលមាននវានុវត្តន៍របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម។ ទិវាជាតិ លើកទី២ នេះផងដែរ នឹងលើកយកប្រធានបទសំខាន់ៗចំនួន ៤ ដើម្បីពិភាក្សា រួមមាន៖ ពិភាក្សាផ្តោតលើរបបនិយតកម្ម ក្នុងវិស័យ SMEs នៅកម្ពុជា, យន្តការគាំទ្រ និងការលើកទឹកចិត្តវិស័យ SMEs, ការជំរុញផលិតផលកម្ពុជា ចូលទៅកាន់ទីផ្សារក្នុងស្រុក និងពិភាក្សាអំពីការជំរុញផលិតផលកម្ពុជាចូលទៅកាន់ទីផ្សារតំបន់ និងពិភពលោក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី