SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CGCC, SME Bank និង FASMEC ចុះ MoU ត្រីភាគី ដើម្បីជំរុញការអភិវឌ្ឍ SMEs នៅកម្ពុជា តាមរយៈការធានាឥណទានរបស់ CGCC


CGCC, SME Bank និង FASMEC ចុះ MoU ត្រីភាគី ដើម្បីជំរុញការអភិវឌ្ឍ SMEs នៅកម្ពុជា តាមរយៈការធានាឥណទានរបស់ CGCC
A+ A-

ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា(CGCC), ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (SME Bank) និងសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ត្រីភាគី ស្តីពីការជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា តាមរយៈការធានាឥណទានរបស់ CGCC លើកម្ចីដែលផ្តល់ជូនដោយធនាគារ SME Bank ទៅកាន់សមាជិករបស់ FASMEC។

កិច្ចសហការត្រីភាគីនេះ នឹងគាំទ្រដល់ការជួយបង្កើនលទ្ធភាពទទួលបានកម្ចីចាំបាច់របស់ក្រុមហ៊ុន/អាជីវកម្ម ជាពិសេសក្នុងវិស័យអាទិភាព ដែលជាសមាជិករបស់ FASMEC ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការខ្វះទ្រព្យធានា។ តាមរយៈកិច្ចសហការ ដែលចុះ MoU ត្រីភាគីពីសំណាក់ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC, លោក ណូ លីដា អគ្គនាយក CGCC, និងលោក ជា សុភ័ក្ដ អគ្គនាយក SME Bank នឹងជួយបើកផ្លូវដល់កិច្ចសហការរវាងស្ថាប័នទាំងបី ក្នុងការបង្កើនសមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុដល់ SMEs ផងដែរ។

ការចុះហត្ថលេខានេះ ក៏បានបង្ហាពីការគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនតូច និងមធ្យម ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សំដៅជំរុញឱកាសក្នុងការពង្រីកផលិតកម្មក្នុងស្រុក ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវគុណភាព ផលិតភាព និងការប្រកួតប្រជែងជាសកល។ នេះបើយោងតាមការចុះផ្សាយរបស់ សាជីវកម្មធានាឥណទានកម្ពុជា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី