SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព្រឹទ្ធសភា បានអនុម័តលើសេចក្តីព្រាងស្តីពីការធានាទូទាត់ការរបស់រដ្ឋ ឱ្យបណ្តាក្រុមហ៊ុនវិនិយោគអភិវឌ្ឍថាមពលអគ្គិសនីចំនួន២៤


ព្រឹទ្ធសភា បានអនុម័តលើសេចក្តីព្រាងស្តីពីការធានាទូទាត់ការរបស់រដ្ឋ ឱ្យបណ្តាក្រុមហ៊ុនវិនិយោគអភិវឌ្ឍថាមពលអគ្គិសនីចំនួន២៤
A+ A-

ភ្នំពេញ៖ ព្រឹទ្ធសភា បានអនុម័តលើសេចក្តីព្រាង ស្តីពីការធានាទូទាត់ការរបស់រដ្ឋ ឱ្យបណ្តាក្រុមហ៊ុនវិនិយោគអភិវឌ្ឍថាមពលអគ្គិសនីចំនួន២៤ ដើម្បីធានាការឈានទៅសម្រេចបាននូវការផ្គត់ផ្គង់ថាមពលក្នុងរយៈពេលចំពោះមុខដល់ឆ្នាំ២០២៨។ ការអនុម័តលើសេចក្តីព្រាងច្បាប់ទាំង២៤នេះ ត្រូវបានធ្វើឡើងនៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា លើកទី៣ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

ជាមួយគ្នានេះ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ នីមួយៗ ដោយឥតកែប្រែចំនួន ៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ សេចក្តីព្រាងច្បាប់នីមួយៗ តាក់តែងឡើងមាន ២មាត្រា ត្រូវបានរដ្ឋសភា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧។

សេចក្តីព្រាងច្បាប់ទាំង ២៤នេះ តាមរយៈការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ចាប់តាំងពីនីតិកាលទី៦ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងអនុវត្តបន្តដល់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការស្វែងរកអ្នកវិនិយោគ និងការផ្តល់ហិរញ្ញប្បទានដល់គម្រោងនីមួយៗ ចាប់តាំងពីឆ្នាំ២០១៩ នៅពេលដែលមានការប្រែប្រួលនៃលទ្ធភាពផ្គត់ផ្គង់ថាមពលអគ្គិសនី និងការកើនឡើងនូវតម្រូវការនៃការប្រើប្រាស់ឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី