SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋាភិបាល កំណត់យកតំបន់ចំនួន៦ ក្នុងខេត្តមណ្ឌលគិរី សម្រាប់«អភិវឌ្ឍន៍បម្រើការអភិរក្ស» ទុកជាតំបន់ទេសចរណ៍ធម្មជាតិ


រដ្ឋាភិបាល កំណត់យកតំបន់ចំនួន៦ ក្នុងខេត្តមណ្ឌលគិរី សម្រាប់«អភិវឌ្ឍន៍បម្រើការអភិរក្ស» ទុកជាតំបន់ទេសចរណ៍ធម្មជាតិ
A+ A-

ភ្នំពេញ៖ លក្ខណៈអំណោយផល នៃអាកាសធាតុ ខ្យល់បរិសុទ្ធ ទេសភាពធម្មជាតិដ៏ទាក់ទាញ វាលស្មៅបៃតង និងពណ៌មាសដងទន្លេស្រែពក ធនធានធម្មជាតិដ៏សម្បូរបែប ព្រៃឈើ ដែនជម្រកសត្វព្រៃទាំង៥ វប្បធម៌ជនជាតិដើមភាគតិច និងធនធានជាច្រើនទៀត បង្កើតបានជាសក្តានុពលដ៏ពិសេសសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី។ ទាំងនេះហើយ រាជរដ្ឋាភិបាល បានកំណត់យកតំបន់ចំនួន៦ សម្រាប់ «អភិវឌ្ឍន៍បម្រើការអភិរក្ស» ទុកជាតំបន់ទេសចរណ៍ធម្មជាតិ រួមមាន៖

តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ នៃដែនជម្រកសត្វព្រៃទាំង៥, តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ប៊ូស្រាដាក់ដាំ, ក្រុងសែនមនោរម្យ, តំបន់ស្រុកអូររាំងភ្ជាប់ជាមួយការអភិវឌ្ឍអាកាសយានដ្ឋានខេត្តមណ្ឌលគិរី, តំបន់ប្រជុំជន នៃស្រុកកោះញែក និងតំបន់ទេសចរណ៍សមាហរ័ណតាមច្រកព្រំដែន។ ដើម្បីសម្រេចមហិច្ឆតាខាងលើ រាជរដ្ឋាភិបាល ដាក់ចេញនូវផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ដើម្បីជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ យកផែនការទាំងនេះ ទៅរៀបចំផែនការគាំទ្រតាមវិស័យរៀងខ្លួន និងអនុវត្តឱ្យមានប្រសិទ្ធភាព ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ អនុលោមតាមទស្សនាទាន «ការអភិវឌ្ឍបម្រើការអភិរក្ស ការអភិរក្សទ្រទ្រង់ដល់ការអភិវឌ្ឍ»៕

ប្រភពពី៖ ផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី