2025-06-17
ឃី ភារៈ
2025-06-17
ឃី ភារៈ
ភ្នំពេញ៖ សហភាពអឺរ៉ុបប្រចាំកម្ពុជា តំណាងគម្រោង EU-German GATE និងគម្រោង EU-German CAPSAFE បង្ហាញការគាំទ្រក្រសួងពាណិជ្ជកម្ម ដែលកំពុងជំរុញប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ក្នុងគោលដៅបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលស្វាយចន្ទីកម្ពុជាឱ្យកាន់តែខ្ពស់។ តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី។
ក្នុងកិច្ចប្រជុំធ្វើឡើងកាលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដែលដឹកនាំដោយឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានសង្ខេបនៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដល់តំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។ កិច្ចប្រជុំនេះ បានពិភាក្សាផែនការសកម្មភាពសម្រាប់ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយ ក្នុងទិសដៅសហការពង្រឹង និងជំរុញនិរន្តរភាពការអភិវឌ្ឍខ្សែច្រវាក់តម្លៃវិស័យស្វាយចន្ទីកម្ពុជាផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី