2025-06-17
គិត បុប្ផា
2025-06-17
គិត បុប្ផា
ភ្នំពេញ៖ ផលិតកម្មស្រូវនៅកម្ពុជា បានកើនឡើងដល់ជិត ១៤លានតោន នៅឆ្នាំ២០២៤ និងការនាំចេញអង្ករកម្ពុជា ប្រមាណជាជាង ៦០ម៉ឺនតោន ប្រចាំឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ សភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។
សហព័ន្ធស្រូវអង្ករកម្ពុជា បានដើរតួយ៉ាងសំខាន់ និងភាពជាតំណាងឱ្យវិស័យសម្រាប់ការចរចា និងការពារផលប្រយោជន៍ដល់វិស័យស្រូវអង្ករកម្ពុជា តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង អាណាព្យាបាលផ្នែកបច្ចេកទេស ក្រសួង ស្ថាប័នពាក់ព័ន្ធ និងការជំរុញការធ្វើពិពិធកម្មទីផ្សារ បច្ចេកវិទ្យា និងការធ្វើការជាមួយដៃគូអន្តរជាតិលើការអភិវឌ្ឍ ការពង្រឹងខ្សែច្រវាក់ផលិតកម្ម ខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់របស់វិស័យនេះ ឱ្យកាន់តែមានឧត្ដមភាពបន្ថែមទៀត។
ក្នុងកម្មវិធីខួប ១០ឆ្នាំ នៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នេះ មានគោលបំណងបង្ហាញពីសមិទ្ធផល នៃវិស័យស្រូវអង្ករកម្ពុជា ក្រោយការបង្កើតឡើងនូវសហព័ន្ធស្រូវអង្ករកម្ពុជា ជាពិសេសដើម្បីបង្កើនសាមគ្គីភាពបន្ថែមទៀត រវាងសមាជិកទាំងអស់របស់សហព័ន្ធ ព្រមទាំងផ្តល់នូវព័ត៌មានវឌ្ឍនភាព នៃវិស័យស្រូវអង្ករនៅកម្ពុជា ដល់សមាជិក និងភាគីពាក់ព័ន្ធផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី