SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងការងារ អនុវត្តយន្តការចំនួន២ ដើម្បីជួយសិស្ស ដែលបញ្ចប់ការសិក្សាឱ្យមានការងារធ្វើ


ក្រសួងការងារ អនុវត្តយន្តការចំនួន២ ដើម្បីជួយសិស្ស ដែលបញ្ចប់ការសិក្សាឱ្យមានការងារធ្វើ
សង្គមជាតិ-សេដ្ឋកិច្ច

2025-06-16

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-06-16

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានយន្តការចំនួន២ គឺតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយវិស័យឯកជនជាច្រើន ដើម្បីផ្តល់សេវាគាំទ្រក្នុងការស្វែងរកការងារដល់សិស្ស ដែលបានបញ្ចប់ការសិក្សា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្ត្រីការងារ បន្តថា ក្រសួងការងារ បានចុះ MOU ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧ ស្តីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងចុះកម្មសិក្សា ដើម្បីគាំទ្រដល់ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលមានសហគ្រាស ក្រុមហ៊ុនដៃគូចំនួន៣៨៦ ដែលផ្ដល់ឱកាសដល់សិស្សបានហាត់ការ និងចុះកម្មសិក្សា។ ឯកឧត្តម ហេង សួរ លើកឡើងដូច្នេះ ក្នុងពិធីប្រកាសបើកជាផ្លូវការទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។

សូមជម្រាបថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាង សម្តេចធិបតី ហ៊ុន ម៉ាណែត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី