SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

និយ័តករមូលបត្រកម្ពុជា ចុះ MoU ជាមួយរដ្ឋបាលស្រុកឈឹងម៉ៃ ប្រទេសចិន ជំរុញការវិនិយោគក្នុងវិស័យមូលបត្រ


និយ័តករមូលបត្រកម្ពុជា ចុះ MoU ជាមួយរដ្ឋបាលស្រុកឈឹងម៉ៃ ប្រទេសចិន ជំរុញការវិនិយោគក្នុងវិស័យមូលបត្រ
A+ A-

ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយរដ្ឋបាលស្រុកឈឹងម៉ៃ ខេត្តហៃណាន នៃប្រទេសចិន ដើម្បីជំរុញការវិនិយោគក្នុងវិស័យមូលបត្រមកកម្ពុជា។ ការចុះ MoU នេះ ចុះហត្ថលេខាដោយលោក Sheng Yongjun លេខាធិការបក្សស្រុកឈឹងម៉ៃ និងឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ក្នុងដំណើរទស្សនទៅកាន់ប្រទេសចិន។

ក្នុងជំនួបជាមួយលោក Sheng Yongjun នៃដំណើរទស្សនកិច្ចពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទីផ្សារមូលបត្រនៅកម្ពុជារវាងកម្ពុជា-ចិន ឯកឧត្តម ស៊ូ សុជាតិ បានលើកឡើងថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់រយៈពេល ៣ថ្ងៃ គឺជំរុញការវិនិយោគ ពីប្រទេសចិនកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតលើគ្រប់វិស័យ និងជាពិសេសវិស័យមូលបត្រ។ ជាមួយគ្នានេះ លោក Sheng Yongjun បានបង្ហាញការគាំទ្រលើកម្ពុជា ក្នុងការជំរុញកិច្ចសហការ លើការវិនិយោគនៅក្នុងវិស័យមូលបត្ររវាងប្រទេសទាំងពីរ។

អំឡុងនៃដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ឯកឧត្តម ស៊ូ សុជាតិ បានដឹកនាំប្រតិភូចុះទស្សនកិច្ចនៅតាមទីតាំងដែលជាហេដ្ឋារចនាសម្ព័ន្ធ និងផលិតករខុម៉ូនីធីសំខាន់ៗមួយចំនួន រួមមាន៖ ទីផ្សារខុម៉ូឌីធីអន្តរជាតិហៃណាន (HICE) នៅក្នុងទីក្រុងសាន់យ៉ា, ក្រុមហ៊ុន ACC Acceleration Park, តំបន់ពិសេស Haikou Comprehensive Bonded Zone, និងក្រុមហ៊ុន Hainan State Farms Investment Holding Group Co.,Ltd. នៅស្រុកឈឹងម៉ៃ ខេត្តហៃណានផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់និយ័តករមូលបត្រកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី