2025-06-16
ទូច សូរិយា
2025-06-16
ទូច សូរិយា
ភ្នំពេញ៖ ផ្លូវបេតុងចំនួន ០១ខ្សែ ប្រវែង ១១គ.ម ស្ថាបនាលើផ្លូវក្រវ៉ាត់ព្រំដែន ក្រុងបាវិត ខេត្តស្វាយរៀង ចាប់ពីបង្គោលព្រំដែនលេខ១៧១ ដល់១៧៥ ដែលមានតម្លៃ ២,៥លានដុល្លារ ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានលើកឡើងថា ផ្លូវនេះ គឺជាកំណាត់ផ្លូវក្រវ៉ាត់ព្រំដែន ដែលរាជរដ្ឋាភិបាល បានស្ថាបនានៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង លាតសន្ធឹងចាប់ពីបង្គោលព្រំដែនលេខ ១៧១ ក្នុងសង្កាត់បាវិត ដល់បង្គោលព្រំដែនលេខ១៧៥ ក្នុងសង្កាត់ប្រាសាទ មានប្រវែង ១១គ.ម និងជាប្រភេទផ្លូវក្រាលក្រួសក្រហម។
ជាមួយគ្នានេះ ឯកឧត្ដម ប៉េង ពោធិ៍សា ក៏បានអរគុណដល់ក្រុមហ៊ុន ដឹញូ វីនេទៀន រីហ្សត ដោយបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ សរុបប្រមាណ២,៥លានដុល្លារ ក្នុងការជួយឧបត្ថម្ភទាំង ស្រុងដល់ការស្ថាបនាផ្លូវមួយខ្សែនេះ រួមជាមួយនិងការបំពាក់អំពូលភ្លើងសូឡាអមសងខាងផ្លូវប្រមាណជាង៣៦៨អំពូល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី