SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា មានគោលដៅចុះបញ្ជីរថយន្តអគ្គិសនីឱ្យបាន ៦ម៉ឺនគ្រឿង ក្នុងឆ្នាំ២០៣០


កម្ពុជា មានគោលដៅចុះបញ្ជីរថយន្តអគ្គិសនីឱ្យបាន ៦ម៉ឺនគ្រឿង ក្នុងឆ្នាំ២០៣០
ពាណិជ្ជកម្ម

2025-06-14

ឃី ភារៈ

ពាណិជ្ជកម្ម

2025-06-14

ឃី ភារៈ

A+ A-

ភ្នំពេញ៖ កម្ពុជា មានគោលដៅចុះបញ្ជីរថយន្តអគ្គិសនី ឱ្យបាន ៦ម៉ឺនគ្រឿង ក្នុងឆ្នាំ២០៣០ ដោយក្នុងនោះរថយន្តអគ្គិសនីសុទ្ធសរុបមានចំនួន ៣ម៉ឺនគ្រឿង ដោយក្នុងនោះរថយន្តទេសចរណ៍អគ្គិសនីសុទ្ធមានចំនួន ២,៥ម៉ឺនគ្រឿង និងរថយន្តអគ្គិសនីសុទ្ធបម្រើក្នុងសកម្មភាពអាជីវកម្មមានចំនួន ៥ពាន់គ្រឿង។

ដោយឡែក សម្រាប់គោលដៅចុះបញ្ជីទោចក្រយានយន្តអគ្គិសនីសុទ្ធសរុបមានចំនួន ៧,២ម៉ឺនគ្រឿង និង ត្រីចក្រយានយន្តអគ្គិសនីសុទ្ធសរុបមានចំនួន ២ម៉ឺនគ្រឿង ព្រមទាំងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីរបស់វិស័យយានយន្តអគ្គិសនី ដើម្បីធានាបាននូវសមតុល្យទាំងផ្នែកសេដ្ឋកិច្ច សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបរិស្ថានល្អ។ គោលនយោបាយជាតិស្តីពី ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤- ២០៣០ បានដាក់ចេញនូវវិធានការមុតស្រួច និងកំណត់ពីការទទួលខុសត្រូវអនុវត្ត របស់ក្រសួងស្ថាប័ន និងតួអង្គពាក់ព័ន្ធ ព្រមទាំងក្របខ័ណ្ឌពេលវេលាអនុវត្តជាក់លាក់។

ទន្ទឹមនេះ គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញនេះ បានបង្ហាញពីការប្តេជ្ញាចិត្ត និងជំនឿយ៉ាងមុតមាំក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី វិស័យយានយន្តអគ្គិសនីនៅកម្ពុជា សំដៅប្រែក្លាយជាប្រទេសដែលលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី រយៈពេលមធ្យម និងវែងខាងមុខ ដើម្បីជំរុញការអភិវឌ្ឍកម្ពុជា ប្រកបដោយចីរភាព ដោយថ្លឹងថ្លែង ទាំងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងបរិស្ថាន៕

ប្រភពពីសៀវភៅ៖ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤- ២០៣០


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី