SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

៥សំណួរ ដែលសហគ្រិនមិនគួរមើលរំលង ដើម្បីជោគជ័យក្នុងអាជីវកម្ម


៥សំណួរ ដែលសហគ្រិនមិនគួរមើលរំលង ដើម្បីជោគជ័យក្នុងអាជីវកម្ម
គំនិតអាជីវកម្ម

2025-06-14

គិត បុប្ផា

គំនិតអាជីវកម្ម

2025-06-14

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សហគ្រិនខ្មែរ ចែករំលែកសំណួរចំនួន៥ ដែលក្ដោបចំណុចសំខាន់ចម្បងនៃផែនការអាជីវកម្ម ដើម្បីជួយជាត្រីវិស័យតម្រង់ទិសក្នុងការបង្កើតផែនការអាជីវកម្មមួយ ដល់សហគ្រិនថ្មី ដូចខាងក្រោម៖

១. តើអាជីវកម្មរបស់អ្នក ផ្ដោតលើតម្រូវការ ឬដោះស្រាយបញ្ហាណាមួយឬទេ?៖ គំនិតអាជីវកម្មមានច្រើន ក៏ប៉ុន្ដែមិនមែនសុទ្ធតែជោគជ័យនោះទេ ជាពិសេសបើគំរូរអាជីវកម្មរបស់អ្នក មិនអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្ដែង និងមិនបង្កប់ភាពច្នៃប្រតិដ្ឋគ្រប់គ្រាន់ក្នុងបង្កើតរបស់ថ្មីៗ ឬដោះស្រាយបញ្ហាណាមួយនៅឡើយ។ ម្ចាស់អាជីវកម្ម ត្រូវស្វែងរកអ្វី ដែលបំផុសគំនិត ដោះស្រាយបញ្ហា ហើយត្រូវនឹងតម្រូវការក្នុងសង្គម ស្របជាមួយការចង្អុលបង្ហាញមហាជន ពីបេសសកម្ម គោលដៅ និងចក្ខុវិស័យដ៏វែងឆ្ងាយនៃអាជីវកម្ម ដែលលើសពីការរកប្រាក់ចំណូលតែមួយមុខ។

២. តើអ្វីជាឧត្តមភាព នៃផលិតផល?៖ ពិចារណាលើចំណុចខ្លាំង និងការចំណាយនីមួយៗនៃអាជីវកម្មរបស់ខ្លួន រួចយកចំណុចទាំងអស់មកវិភាគ ដោយផ្អែកលើទីផ្សារជាក់ស្ដែង ដើម្បីជ្រើសរើសចំណុចមួយដែលផ្ដល់នូវភាពវិជ្ជមាន ធ្វើយ៉ាងណាឱ្យផលិតផល ឬសេវាកម្មរបស់អ្នកផ្ដល់គុណតម្លៃគ្រប់គ្រាន់ និងប្រសើរជាងគូរប្រជែង ហើយចំណាយធនធានតិច។

៣. តើអាជីវកម្មបែបហ្នឹងមានលើទីផ្សារ ឬនៅ?៖ ជារឿងធម្មតា ប្រសិនបើអ្នកបញ្ចេញសេវាកម្ម ឬផលិតផល ដែលកំពុងមានស្រាប់លើទីផ្សារ ដោយសារត្រូវប្រកួតប្រជែងជាមួយផលិតផល ដែលមានភាពខ្លាំងក្លាស្រាប់ស្របពេល ដែលផលិតផលរបស់អ្នកនៅថ្មីសំរាប់អតិថិជននៅឡើយ។ ដូច្នេះ ចាប់ផ្ដើមស្រាវជ្រាវទីផ្សារ និងសិក្សាពីទំហំនៃការប្រកួតប្រជែងសិន ចំពោះអាជីវកម្ម ដែលបម្រុងនឹងដំណើរការ ដើម្បីរៀបយុទ្ធសាស្រ្ដវាយលុកទីផ្សារក្នុងរយៈពេលខ្លីតាមតែអាចធ្វើទៅបាន។

៤. តើក្រុមមនុស្សគោលដៅ មានតម្រូវការបែបណា?៖ ក្រោយពីដឹងនរណាជាក្រុមមនុស្សគោលដៅហើយ កុំភ្លេចធ្វើការឈ្វេងយល់ពីចំណុចរស៊ើប ដើម្បីបង្កើតផលិតផលឱ្យចំ និងរៀបចំវិធីសាស្រ្ដណាធ្វើឱ្យពួកគេជឿជាក់ និងសម្រេចចិត្តចំណាយលុយលើផលិតផល ឬសេវាកម្មរបស់អ្នក។ ឧទាហរណ៍ អ្នកបើកហាងអាហារ តើអ្នកបានស្រាវជ្រាវ ឬនៅថា ក្រុមអតិថិជនគោលដៅបស់អ្នក មានតម្រូវខ្ពស់លើអាហារប្រភេទណា ហើយហាងរបស់អ្នកផ្ដល់ភាពងាយស្រួល ដូចជាមានជាសេវាដឹកតាមតម្រូវការរបស់ពួកគេឬទេ។

៥. តើអ្វីជាបញ្ហាប្រឈមចម្បង នៃអាជីវកម្ម?៖ ការព្យាករណ៍បញ្ហាទុកមុន មិនមែនជាគំនិតអវិជ្ជមាន ឬអពមង្គលទេ តែវាជាការវិភាគឱ្យបានស៊ីជម្រៅ ដើម្បីត្រៀមផែនការយុទ្ធសាស្រ្ដទុកមុន បើទោះវាអាចកើតមាន ក៏ស្ថានការណ៍អាចគ្រប់គ្រងបាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី