SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

វិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ TVET ចំនួន៣ នៅបាត់ដំបង ត្រៀមខ្លួនរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨


វិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ TVET ចំនួន៣ នៅបាត់ដំបង ត្រៀមខ្លួនរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨
សង្គមជាតិ-សេដ្ឋកិច្ច

2025-06-13

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-06-13

ទូច សូរិយា

A+ A-

ភ្នំពេញ៖ វិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ TVET ធំៗទាំង៣នៅខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការគ្នា រៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅបរិវេណវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

វិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ TVET ធំៗទាំង៣ នោះ រួមមាន៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (NVIB) វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង (RPITSB) និងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT)។ ជាមួយគ្នានេះ លោក សុខ គុណ នាយករងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានលើកឡើងថា ឱកាស TVET Day លើកទី៨នេះ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងនឹងរៀបចំការតាំងបង្ហាញស្នាដៃរបស់សិស្ស និស្សិតមួយចំនួនដូចជា៖ ស្នាដៃជំនាញកែច្នៃបន្លែផ្លែឈើ ស្នាដៃជំនាញតបណ្ដាញអគ្គិសនីក្នុងអគារ ស្នាដៃជំនាញសរសេរកូដ ឬ Graphic Design និងគ្រឿងបម្លាស់រថយន្តជាដើម។

លោកនាយករងវិទ្យាស្ថាន NVIB បានបញ្ជាក់ថា TVET Day ជាឱកាសដ៏សំខាន់ក្នុងការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់អំពីសារសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្ម ជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងនិងក្រៅប្រទេស។ ជាមួយគ្នានេះ TVET Day ក៏ជាឱកាសបង្ហាញដល់យុវជនដែលមិនទាន់ចាប់យកជំនាញឱ្យមានមូលដ្ឋានច្រើន និងកាន់តែច្រើនក្នុងការសម្រេចចិត្តជ្រើសរើសការសិក្សាជំនាញណាមួយ ដែលពួកគេគិតថាជាទុនកសាងជីវភាពទៅថ្ងៃអនាគត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី