SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងទេសចរណ៍ និងក្រុមហ៊ុន CBS សហការជំរុញការផលិតភាពយន្តទេសចរណ៍នៅកម្ពុជា


ក្រសួងទេសចរណ៍ និងក្រុមហ៊ុន CBS សហការជំរុញការផលិតភាពយន្តទេសចរណ៍នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-06-12

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-06-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Cambodian Broadcasting Service Co., Ltd. (CBS) នឹងសហការផលិត និងទាក់ទាញការផលិតភាពយន្តទេសចរណ៍ឱ្យបានច្រើន រួមទាំងគម្រោងថតកម្មវិធីទូរទស្សន៍ថ្មីៗ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដល់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែម។

ក្នុងជំនួបជាមួយ លោក David Elliott Ulmer នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Broadcasting Service Co., Ltd. (CBS) ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ក្រុមហ៊ុន CBS ដែលមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា។

ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា កិច្ចសហការខាងលើនេះ នឹងចូលរួមជួយផ្សព្វផ្សាយពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អរបស់កម្ពុជា ក៏ដូចជាការធានានូវសុខសុវត្ថិភាពដល់អ្នកទេសចរ និងវិនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី