SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧតុ្តម ហែម វណ្ណឌី ស្នើបង្កើត «ច្រករបៀងនវានុវត្តន៍មេគង្គ-ឡានឆាង» ប្រែក្លាយអាស៊ីអាគ្នេយ៍ជាមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យា


ឯកឧតុ្តម ហែម វណ្ណឌី ស្នើបង្កើត «ច្រករបៀងនវានុវត្តន៍មេគង្គ-ឡានឆាង» ប្រែក្លាយអាស៊ីអាគ្នេយ៍ជាមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យា
A+ A-

ភ្នំពេញ៖ ឯកឧតុ្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសន្និសីទខ្សែក្រវាត់ និងផ្លូវ លើកទី២ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្កើតគំនិតផ្តួចផ្តើម «ច្រករបៀងនវានុវត្តន៍មេគង្គ-ឡានឆាង» ថ្នាក់តំបន់ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ ដើម្បីប្រែក្លាយតំបន់អាស៊ីអាគ្នេយ៍ទៅជាមជ្ឈមណ្ឌលសម្រាប់ការផ្ទេរបច្ចេកវិទ្យា និងអភិវឌ្ឍន៍ធនធានមនុស្សផ្នែកបច្ចេកវិទ្យា។

ថ្លែងទៅកាន់អង្គសន្និសីទ ដែលមានការចូលរួមពីរដ្ឋមន្ត្រី និងអ្នកជំនាញមកពីបណ្តាប្រទេសដៃគូនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលធ្វើឡើង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧតុ្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់លើសារសំខាន់ នៃនវានុវត្តន៍ ប្រកបដោយក្រមសីលធម៌ និងបរិយាបន្ន ដោយលើកឡើងថា សម្រាប់កម្ពុជា កិច្ចសហប្រតិបត្តិការនេះ គឺជាការបោះជំហានដ៏សំខាន់ សម្រាប់ការធ្វើទំនើបកម្មឧស្សាហកម្ម ការអភិវឌ្ឍជំនាញ និងការបង្កើតអនាគតដ៏រឹងមាំមួយ។

ក្រៅពីគំនិតផ្តួចផ្តើមខាងលើ ឯកឧតុ្តមរដ្ឋមន្ត្រីឧស្សាហកម្ម ក៏បានស្នើឱ្យបង្កើតគំនិតផ្តួចផ្តើម ២ទៀតគឺ «ធនធានឌីជីថលរួមខ្សែក្រវាត់និងផ្លូវ» ដើម្បីផ្តល់លទ្ធភាពសម្រាប់ការចូលប្រើប្រាស់ទិន្នន័យ ឧបករណ៍ និងមូលនិធិ និងគំនិតផ្តួចផ្តើម «ក្របខ័ណ្ឌអភិបាលកិច្ចបច្ចេកវិទ្យាប្រកបដោយបរិយាបន្ន» ដើម្បីធានាថាអត្ថប្រយោជន៍នៃបច្ចេកវិទ្យា ត្រូវបានចែករំលែកដោយសមធម៌ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ឯកឧតុ្តម រដ្ឋមន្ត្រី គូសបញ្ជាក់ថា កម្ពុជា ត្រៀមខ្លួនជាស្រេចដើម្បីចូលរួមកសាងវិបុលភាពនេះសម្រាប់អនាគត តាមរយៈការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបច្ចេកវិទ្យារបស់ចិន។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២២ កម្ពុជា បានចុះអនុស្សរណៈលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាច្រើន ជាមួយភាគីចិន ដោយបានអនុវត្តកម្មវិធីស្រាវជ្រាវរួមគ្នា ការផ្ទេរបច្ចេកវិទ្យា និងកម្មវិធីផ្លាស់ប្តូរការរៀនសូត្រពីគ្នាជាដើម។ វឌ្ឍនភាពសំខាន់មួយទៀត ដែលនឹងលេចចេញក្នុងខែមិថុនាខាងមុខនេះ គឺការចាប់ផ្តើមគម្រោងស្រាវជ្រាវ កម្ពុជា-ចិន ក្នុងគោលបំណងពន្លឿនកិច្ចសហការផ្នែកវិទ្យាសាស្ត្រ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី