SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្តី្រពាណិជ្ជកម្ម៖ ការលើកកម្ពស់យន្តការដោះស្រាយវិវាទក្នុងវិស័យពាណិជ្ជកម្ម នឹងចូលរួមចំណែកបង្កើនភាពទាក់ទាញវិនិយោគិន


រដ្ឋមន្តី្រពាណិជ្ជកម្ម៖ ការលើកកម្ពស់យន្តការដោះស្រាយវិវាទក្នុងវិស័យពាណិជ្ជកម្ម នឹងចូលរួមចំណែកបង្កើនភាពទាក់ទាញវិនិយោគិន
ពាណិជ្ជកម្ម

2025-06-12

ទូច សូរិយា

ពាណិជ្ជកម្ម

2025-06-12

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្តី្រក្រសួងពាណិជ្ជកម្ម បានលើកឡើងថា តួនាទីដ៏សំខាន់របស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) ក្នុងការលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេសក្នុងវិស័យពាណិជ្ជកម្ម នឹងរួមចំណែកបង្កើនភាពទាក់ទាញ និងជំនឿងចិត្តរបស់វិនិយោគិន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

ជាមួយគ្នានេះ លោកជំទាវ ចម និម្មល បានបញ្ជាក់ថា តួនាទីដ៏សំខាន់របស់ ម.ជ.ម. ក៏បានរំលេចនូវសកម្មភាពការងារមួយចំនួនដែលក្រសួងបានដាក់ចេញនិងកំពុងបន្តអនុវត្ត ដែលអាចចូលរួមចំណែក ដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ សំដៅអាចសម្រេចបាននូវសមិទ្ធផលការងារបន្ថែមទៀត។

ក្នុងកិច្ចពិភាក្សានេះ លោកមជ្ឈត្តករ ហ៊ឹប ណារិទ្ធិ វេស៍ ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃ ម.ជ.ម. និងជាប្រធាន ម.ជ.ម. បានណែនាំនូវសមាសភាពនៃក្រុមប្រឹក្សាប្រតិបត្តិអាណត្តិទី៥ របស់ ម.ជ.ម. និងបានគោរពរាយការណ៍ជូន លោកជំទាវរដ្ឋមន្ត្រី នូវវឌ្ឍនភាពការងារ និងទិសដៅការងារបន្តរបស់ ម.ជ.ម.ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី