2025-06-10
ឃី ភារៈ
2025-06-10
ឃី ភារៈ
ភ្នំពេញ៖ ការចងក្រងជា «សហគមន៍កសិកម្មទំនើប» ប្រជាកសិករ ទទួលបានលក្ខណៈពិសេស ដូចជាកសិករជាសមាជិក ត្រូវធ្វើផលិតកម្មកសិកម្មរួមគ្នា ដោយមានការគ្រប់គ្រងរួមប្រកបដោយវិជ្ជាជីវៈខ្ពស់ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ ទាំងខាងផ្នែកបរិមាណ គុណភាព ថ្លៃ និងនិរន្តរភាពនៃការផ្គត់ផ្គង់ ពោលគឺទិញរួម ផលិតរួម លក់រួម និងគ្រប់គ្រងរួមដោយសហគមន៍ មុននឹងបែងចែកប្រាក់ចំណេញ ទៅតាមសមាមាត្រ នៃភាគហ៊ុនរបស់សមាជិកម្នាក់ៗ។
គោលបំណងនៃសហគមន៍កសិកម្មទំនើប គឺប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។ ប្រជាកសិករទាំងអស់ ដែលមានចំណាប់អារម្មណ៍ អាចចូលរួមដោយស្ម័គ្រចិត្ត ជាមួយសហគមន៍កសិកម្មទំនើប តាមជម្រើសចំនួនពីរគឺ ទី១. សហគមន៍កសិកម្មទំនើប ជួលដីផលិតកម្ម ឬម៉ៅដំណាំរបស់កសិករជាសមាជិក ដើម្បីយកទៅធ្វើផលិតកម្មកសិកម្មរួមគ្នា។
ទី២. កសិករ ជាសមាជិកយកការប្រើប្រាស់ដីផលិតកម្ម ឬដំណាំរបស់ខ្លួន ដាក់ចូលធ្វើជាភាគហ៊ុននៅក្នុងសហគមន៍កសិកម្មទំនើប ដើម្បីយកទៅធ្វើផលិតកម្មកសិកម្មរួមគ្នា។ កសិកម្មទំនើបនេះ គឺត្រូវឈរលើគោលការណ៍ស្ម័គ្រចិត្ត និងបើកចំហដោយគ្មានការរើសអើង។ ចំពោះរាល់ការជួល ឬការដាក់ដីផលិតកម្មជាភាគហ៊ុននៅក្នុងសហគមន៍ នឹងមិនប៉ះពាល់ដល់កម្មសិទ្ធិលើដីធ្លីរបស់កសិករជាសមាជិកឡើយ។ សមាជិកម្នាក់ៗ មានសិទ្ធិសុំលាឈប់ពីសមាជិកភាព និងដកដីផលិតកម្ម ឬដំណាំរបស់ ខ្លួនចេញពីសហគមន៍បាន ដោយត្រូវអនុលោមទៅតាមលក្ខន្តិកៈនៃសហគមន៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី