2025-06-09
គិត បុប្ផា
2025-06-09
គិត បុប្ផា
ភ្នំពេញ៖ លោក ឈិន រតនា កវីនិពន្ធ និងជាប្រធានយុវជនប្រចាំទីក្រុងរិនតុន រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក សន្យាជួយសហការផ្សព្វផ្សាយពីសភាពការណ៍ពិតរបស់កម្ពុជា ដើម្បីជំរុញឱ្យភ្ញៀវទេសចរអន្តរជាតិ ពិសេសប្រជាពលរដ្ឋអាម៉េរិក មកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។
លោក ឈិន រតនា ក៏ប្តេជ្ញាជួយចែករំលែកពីសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ការស្នាក់នៅប្រកបដោយផាសុកភាព ម្ហូបអាហារដ៏មានឱជារស និងការកំសាន្តសម្បូរបែបផងដែរ។ ក្នុងជំនួប កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ឈិន រតនា ក៏បានស្នើសុំអនុសាសន៍ណែនាំពាក់ព័ន្ធនឹងវិស័យទេសចរណ៍កម្ពុជា ព្រមទាំងប្រគល់ជូនសៀវភៅ TRAVEL EXPLORATION OF CAMBODIA ដែលជាសៀវភៅផ្តោតលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងទនៀមទំលាប់ប្រពៃណី ព្រមទាំងការអភិវឌ្ឍរបស់វិស័យទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមចងក្រងនូវសៀវភៅដ៏មានសារៈសំខាន់ពាក់ព័ន្ធនឹងវិស័យទេសចរណ៍កម្ពុជានេះ ដែលពិតជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា ទៅកាន់ពិភពលោក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី