SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តស់!! មកយល់ដឹងអំពីមុខងារប្រើប្រាស់ទាំង៦ នៃកម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារ


តស់!! មកយល់ដឹងអំពីមុខងារប្រើប្រាស់ទាំង៦ នៃកម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារ
ធនាគារ-ហិរញ្ញវត្ថុ

2025-06-09

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-06-09

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ (GDT Check & Track) ជាកម្មវិធីទូរស័ព្ទដៃ ដែលអ្នកជាប់ពន្ធ និងសាធារណជន អាចស្គែន QR Code មានលើឯកសារផ្លូវការ ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ និងតាមដានដំណើរការឯកសារដែលអ្នកជាប់ពន្ធ និងសាធារណជនបានដាក់មកអគ្គនាយកដ្ឋានពន្ធដារ។

ចំពោះ មុខងារប្រើប្រាស់ទាំង៦ នៃកម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារ រួមមាន៖ ទី១.ត្រួតពិនិត្យការបង់ពន្ធប្រថាប់ត្រាអចលនទ្រព្យ អ្នកជាប់ពន្ធអាចប្រើប្រាស់មុខងារនេះដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃលិខិតជូនដំណឹង ស្ដីពីការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ។

ទី២.ត្រួតពិនិត្យលតាបត្រ អ្នកជាប់ពន្ធអាចហ្គែន QR Code លើលតាបត្រយានយន្តដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ, ទី៣. តាមដានឯកសារ អ្នកជាប់ពន្ធអាចប្រើប្រាស់មុខងារនេះដើម្បីតាមដានឯកសាររបស់ខ្លួនដែលបានដាក់មកអគ្គនាយកដ្ឋានពន្ធដារ, ទី៤.ត្រួតពិនិត្យឯកសារ អ្នកជាប់ពន្ធអាចប្រើប្រាស់មុខងារនេះដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃឯកសារផ្លូវការនានាដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ។

ទី៥. ត្រួតពិនិត្យប័ណ្ណសម្គាល់ខ្លួនមន្ត្រី មុខងារនេះប្រើប្រាស់ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃប័ណ្ណសម្គាល់ខ្លួនរបស់មន្ត្រីពន្ធដារ និងទី៦. ត្រួតពិនិត្យបង្កាន់ដៃបង់ប្រាក់ពន្ធ មុខងារនេះប្រើប្រាស់ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃបង្កាន់ដៃបង់ពន្ធ ក្នុងករណីជាបង្កាន់ដៃត្រឹមត្រូវនោះកម្មវិធីនឹងបង្ហាញព័ត៌មានសម្រាប់ផ្ទៀងផ្ទាត់ជាមួយបង្កាន់ដៃជាក់ស្តែង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី