2025-06-07
គិត បុប្ផា
2025-06-07
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា និងស្ថាប័នទេសចរណ៍ខេត្ត Gyeonggi ដែលជាខេត្តដ៏ធំ និងមានប្រជាជនច្រើនជាងគេក្នុងប្រទេសកូរ៉េ ពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងស្វែងយល់ពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់គ្នាទៅវិញទៅមក។
បើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ក៏មានគោលបំណងបង្កើតកិច្ចសហការស្វែងរកគោលដៅទេសចរណ៍ ដែលមានលក្ខណៈពិសេសធម្មជាតិ និងបេតិកភណ្ឌផងដែរ។ ក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ជាមួយ លោក Jo Won-Yong នាយកប្រតិបត្តិស្ថាប័នទេសចរណ៍ខេត្ត Gyeonggi ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងពីសភាពការណ៍ពិតពាក់ព័ន្ធនយោបាយ សេដ្ឋកិច្ច សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រសើរដែលកម្ពុជាមាន។
ឯកឧត្តម ហួត ហាក់ ក៏បង្ហាញពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា ដូចជាប្រាង្គប្រាសាទរាប់ពាន់នៅពាសពេញផ្ទៃប្រទេស គោលដៅទេសចរណ៍ដ៏សំបូរបែប រួមមានតំបន់អេកូទេសចរណ៍ដ៏ស្រស់បំព្រង ឆ្នេរសមុទ្រមានខ្សាច់សម៉ដ្ឋដូចមាស ដែលជាទីគាប់ចិត្តរបស់អ្នកទេសចរគ្រប់វ័យ និងគ្រប់រសនិយម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី