SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-វៀតណាម បើកកិច្ចប្រជុំទ្វេភាគីពាក់ព័ន្ធការដឹកជញ្ជូនតាមផ្លូវគោក


កម្ពុជា-វៀតណាម បើកកិច្ចប្រជុំទ្វេភាគីពាក់ព័ន្ធការដឹកជញ្ជូនតាមផ្លូវគោក
ពាណិជ្ជកម្ម

2025-05-24

គិត បុប្ផា

ពាណិជ្ជកម្ម

2025-05-24

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងនាយកដ្ឋានផ្លូវគោក នៃក្រសួងសំណង់វៀតណាម បើកកិច្ចប្រជុំទ្វេភាគីលើកទី១០ ស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក ដើម្បីពិនិត្យឡើងវិញនូវកំណត់ហេតុនៃកិច្ចប្រជុំទ្វេភាគីលើកទី៩ ស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក រវាងប្រទេសទាំងពីរ និងតាមដានការអនុវត្តកិច្ចព្រមព្រៀង និងពិធីសារការដឹកជញ្ជូនតាមផ្លូវគោក។

ក្នុងកិច្ចប្រជុំ ដែលដឹកនាំដោយ ឯកឧត្ដម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី ផាន ធី ធូ ហៀន (Phan Thi Thu Hien) អគ្គនាយករងនាយកដ្ឋានផ្លូវគោក នៃក្រសួងសំណង់វៀតណាម ភាគីទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាប្រឈមផ្សេងៗ ក៏ដូចជាស្វែងរកដំណោះស្រាយរួមដែលកំពុងកើតមានឡើងពាក់ព័ន្ធនឹងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនផងដែរ។

កិច្ចប្រជុំទ្វេភាគី ដែលធ្វើឡើង កាលពីថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៥ នេះ ក៏មានគណៈប្រតិភូកម្ពុជាមកពីអន្តរក្រសួង-ស្ថាប័ន អាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមទាំង ៩ខេត្ត និងវិស័យឯកជន ដោយក្នុងនោះសមាសភាពទាំងពីរភាគី មានប្រមាណ ១៥០នាក់ (ភាគីកម្ពុជាចំនួន ៧៨នាក់)។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ បានអាក់ខានរៀបចំឡើងអស់រយៈពេលប្រមាណ ៥ឆ្នាំ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ហើយការរៀបចំកិច្ចប្រជុំនេះឡើងសារជាថ្មី បានសបញ្ជាក់យ៉ាងច្បាស់អំពីគោលបំណងក្នុងការដោះស្រាយបញ្ហារួមនៃកម្ពុជា-វៀតណាម ដែលជួបប្រទះដោយប្រតិបត្តិករដឹកជញ្ជូនផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី