SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-សហភាពអារ៉ាប់រួម នឹងពង្រឹងកិច្ចសហការក្នុងវិស័យឧស្សាហកម្ម និងនវានុវត្តន៍បន្ថែមទៀត


កម្ពុជា-សហភាពអារ៉ាប់រួម នឹងពង្រឹងកិច្ចសហការក្នុងវិស័យឧស្សាហកម្ម និងនវានុវត្តន៍បន្ថែមទៀត
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-23

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា និងសហភាពអារ៉ាប់រួម នឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយបន្តសន្ទុះនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។

ក្នុងកិច្ចពិភាក្សាកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរដ្ឋទូតនៃសហភាពអារ៉ាប់រួមប្រចាំកម្ពុជា បានលើកឡើងថា សហភាពអារ៉ាប់រួមមានក្រុមហ៊ុនជំនាញ AI និងមជ្ឈមណ្ឌលទិន្នន័យទំនើប ដែលនឹងនាំមកកម្ពុជា ដើម្បីចែករំលែកបទពិសោធពាក់ព័ន្ធនឹង AI ការបង្កើត App និង Software ផ្សេងៗ។

ឯកឧត្តម Aldhaheri បានបន្ថែមថា ការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗរវាងប្រទេសទាំងពីរ នឹងចាប់ផ្តើមពីខែមិថុនាខាងមុខទៅ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីគម្រោងរៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចសហភាពអារ៉ាប់រួមមកកម្ពុជានៅខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសវិនិយោគផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យសហភាពអារ៉ាប់រួមអញ្ជើញក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួនមកចូលរួម និងចែករំលែកបទពិសោធក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា ដែលគ្រោងរៀបចំក្នុងខែមីនា ឆ្នាំ២០២៦ ផងដែរ។ ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា កម្ពុជា កំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយផ្តោតលើឧស្សាហូបនីយកម្ម និងបរិវត្តកម្មឌីជីថល ហើយបានបើកចំហចំពោះកិច្ចសហការជាមួយសហភាពអារ៉ាប់រួម លើការវិនិយោគ នវានុវត្តន៍ និងឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី