2025-05-22
ទូច សូរិយា
2025-05-22
ទូច សូរិយា
ភ្នំពេញ៖ ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន កំពុងតែកៀរគរកសិករឱ្យរួមគ្នាបង្កើតសហគមន៍កសិកម្មទំនើបក្នុងពេលឆាប់ៗខាងមុខ ដើម្បីឱ្យតម្លៃទីផ្សារដំណាំឧស្សាហកម្មនៅខេត្តប៉ៃលិន កាន់តែមានភាពល្អប្រសើរឡើង។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។
តាមការចុះផ្សាយរបស់ក្រសួងកសិកម្ម បានឱ្យដឹងថា ខេត្តប៉ៃលិនមានផ្ទៃដីសរុបចំនួន ១១៩៤,៦១ គីឡូម៉ែត្រការ៉េ ដែលផ្ទៃដីកសិកម្មមាន ៤៥ ៨០០ហិកតា ផ្ទៃដីអនុវត្តដាំបានមាន ៨០ ០០០ ហិកតា ដែលក្នុងនោះ ដំណាំស្វាយចន្ទីមានចំនួន ២ ២០០ហិកតា ហើយទទួលបានផល ១,៥ តោន/១ហិកតា។
ជាមួយគ្នានោះ ផ្ទៃដីដាំដំឡូងមីមានចំនួន ៤ ៤០០ហិកតា ទទួលបរិមាណផលប្រហែល ១ លានតោន ចំណែកមៀនប៉ៃលិនវិញ មានផ្ទៃដី ៤ ៩០០ហិកតា ដែលអាចទទួលបរិមាណផលបាន ៣ ៥១០តោន។ គួរបញ្ជាក់ថា ឯកឧត្តម ឈុំ ឆុនលី ដឹកនាំក្រុមការងារក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន គឺដើម្បីចុះពិនិត្យ និងវាយតម្លៃផលិតកម្មដំណាំឧស្សាហកម្មនៅក្នុងខេត្ត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី