2025-05-21
គិត បុប្ផា
2025-05-21
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លើកទឹកចិត្តដល់ British Expertise International (BEI) មកវិនិយោគក្នុងវិស័យអប់រំនៅកម្ពុជា លើផ្នែកសំខាន់ៗរួមមានការអភិវឌ្ឍលើការអប់រំឌីជីថលជាដើម ដើម្បីឆ្លើយតបទៅនឹងជំនាញសម្រាប់សតវត្សរ៍ទី២១។
ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី បានលើកឡើងពីទិដ្ឋភាពទូទៅ វឌ្ឍនភាព ការអភិវឌ្ឍ និងកាលានុវត្តភាពនៃវិនិយោគក្នុងវិស័យអប់រំរបស់ប្រទេសកម្ពុជា ព្រមទាំងពិភាក្សាពាក់ព័ន្ធនឹងការបន្តកិច្ចសហការទ្វេភាគីរវាងកម្ពុជា-អង់គ្លេស ក្នុងជំនួបជាមួយ BEI កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។ ការសិក្សាលើលទ្ធភាពនៃការបង្កើតកិច្ចសហប្រតិបត្ដិការ ក្នុងក្របខ័ណ្ឌអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស រវាងភាគីទាំងពីរ ក៏ត្រូវបានលើកឡើងផងដែរ។
ក្នុងកិច្ចជជែក ដែលមានការចូលរួមពីថ្នាក់ដឹកនាំនៃ BEI និងដៃគូជំនាញលើការវិនិយោគក្នុងវិស័យអប់រំជាច្រើន ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការក្រសួងអប់រំ ក៏បានលើកឡើងពីការងារអាទិភាពមួយចំនួនរបស់ក្រសួងអប់រំ ដូចជាការលើកកម្ពស់គុណភាព ការធានានូវលទ្ធភាពទទួលការអប់រំប្រកបដោយសមធម៌ ការពង្រឹងការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងការពង្រឹងការអប់រំឌីជីថលមុខវិជ្ជា STEM ជាដើម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងអប់រំ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី