2025-05-17
គិត បុប្ផា
2025-05-17
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យមន្ទីរទេសចរណ៍ខេត្តព្រះវិហារ សហការជាមួយបណ្តាអ្នកសារព័ត៌មាន និងក្រុមអ្នកផលិតមាតិកា ដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងខេត្តឱ្យទូលំទូលាយបន្ថែមទៀត ពិសេសត្រូវផ្តល់កិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងគោលដៅលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្ត។
ឯកឧត្តម ហួត ហាក់ ក៏បានណែនាំអំពីរបៀបរបបការងារ និងការបំពេញភារកិច្ចដោយឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ និងណែនាំឱ្យមន្ទីរទេសចរណ៍ខេត្តព្រះវិហារ យកចិត្តទុកដាក់ពង្រឹងសមត្ថភាពអង្គភាព ពង្រឹងមូលធនមនុស្ស ស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យទេសចរណ៍ និងបន្តថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងអង្គភាពផងដែរ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅមន្ទីរទេសចរណ៍ ប្រធានសហគមន៍ទេសចរណ៍នៅក្នុងខេត្តព្រះវិហារ ឯកឧត្តម ហួត ហាក់ បានស្តាប់នូវរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារ និងបានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរទេសចរណ៍ខេត្ត ប្រកបដោយទំនួលខុសត្រូវខ្ពស់។
បើតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ការជួបសំណេះសំណាលនេះ គឺធ្វើឡើងក្នុងគោលបំណងជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យមានកំណើនបន្ថែមទៀត តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ជាពិសេសមន្ទីរទេសចរណ៍ខេត្តព្រះវិហារ។ យុទ្ធនាការទេសចរណ៍នេះដែរ គឺរួមគ្នាដាក់ចេញនូវយុទ្ធសាស្ត្របញ្ចុះតម្លៃកញ្ចប់ទស្សនកិច្ចនៅតាមគោលដៅទេសចរណ៍ បញ្ចុះតម្លៃការស្នាក់នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ និងមធ្យោបាយធ្វើដំណើរដឹកជញ្ជូន ព្រមទាំងការរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានា នៅតាមបណ្តាសក្តានុពលទេសចរណ៍ខេត្តព្រះវិហារឱ្យបានច្រើន ប្រកបដោយភាពច្នៃប្រឌិត និងមានអត្តសញ្ញាណជាខ្មែរ នៅក្នុងរដូវកាលបៃតងនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី