2025-05-16
គិត បុប្ផា
2025-05-16
គិត បុប្ផា
ភ្នំពេញ៖ ការបែងចែកកិច្ចការផ្សេងៗឱ្យក្រុមការងារ មិនត្រឹមតែជួយសម្រាលបន្ទុកថ្នាក់ដឹកនាំនោះទេ ថែមទាំងជួយឱ្យការងារសម្រេចបានលឿន ជួយអភិវឌ្ឍន៍ក្រុមការងារ និងបង្កើនភាពជឿជាក់ក្នុងក្រុមបានផងដែរ។ សហគ្រិនខ្មែរ ប្រាប់ពីរបៀបបែងចែកការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ដូចខាងក្រោម៖
១. រើសមនុស្សឱ្យចំជំនាញ ដោយកំណត់សម្គាល់ភាពខ្លាំងខ្សោយ និងទេពកោសល្យរបស់សមាជិកម្នាក់ៗ បន្ទាប់មកដាក់ការងារឱ្យត្រូវនឹងជំនាញពួកគេ។ ឧទាហរណ៍ ប្រសិនបើបុគ្គលិកម្នាក់ មានជំនាញកំព្យូទ័រ នោះគប្បីចាត់ការងារឱ្យដោះស្រាយជាមួយដំណើរការប្រព័ន្ធអេឡិចត្រូនិករបស់ក្រុមហ៊ុន ជាជាងឱ្យពួកគេទទួលខុសត្រូវលើផ្នែកពិនិត្យជម្ងឺ។ ២. ផ្ដល់លំនាំជាក់លាក់ពីការងារ ដែលតម្រូវឱ្យនរណាម្នាក់ធ្វើ ជាពិសេសការងារថ្មីថ្មោងដំបូងៗ ដោយបង្ហាញពីមូលហេតុ និងគោលដៅនៃការងារ ព្រំដែននៃការសម្រេចចិត្តលើការងារនោះ និងផ្ដល់សេរីភាពឱ្យអ្នកទទួលខុសត្រូវធ្វើតាមភាពច្នៃប្រតិដ្ឋ និងលទ្ធភាពរបស់ពួកគេ។
៣. ចែករំលែកប្រភពព័ត៌មាន និងចំណេះដឹង ដែលពាក់ព័ន្ធនឹងការងារទាំងនោះ ដើម្បីឱ្យពួកគេអាចឈ្វេងយល់បន្ថែមពីការអនុវត្ត និងរបៀបនៃការធ្វើកិច្ចការងារឱ្យសម្រេចបានល្អ។ តួយ៉ាង ការចែករំលែកកម្រងឯកសារដែលពាក់ព័ន្ធ ឬទិន្នន័យតាមអ៊ីនធើណិតឱ្យពួកគេអាចសិក្សាស្រាវជ្រាវបន្ថែមជាដើម។ ៤. ត្រួតពិនិត្យ និងផ្ដល់មតិយោបល់ ទៅលើលទ្ធផល ដើម្បីបញ្ជាក់ឱ្យច្បាស់ថាការងារនោះត្រូវ ឬខុស ហើយនេះ ក៏បង្ហាញពីការយកចិត្តទុកដាក់ និងអាចផ្ដល់នូវមតិយោបល់លើចំណុចខ្វះខាតបានផងដែរ។ ដូច្នេះ បុគ្គល ដែលទទួលខុសត្រូវលើកិច្ចការ អាចរៀនសូត្របានច្រើនពីការងារដែលពួកគេបានធ្វើ និងដឹងពីចំណុចដែលខ្លាំង ដើម្បីយកទៅប្រើបន្ត ក៏ដូចជាចំណុចខ្សោយដែលគួរអភិវឌ្ឍន៍បន្ថែម។
ក្រោយពីបញ្ចប់ការងារខាងលើនេះហើយ អ្នកគ្រប់គ្រង គួរបង្ហាញអំពីការទទួលស្គាល់ទៅលើស្នាដៃរបស់ ក្រុមការងារ ដើម្បីបង្កើនភាពជឿជាក់លើនៅក្នុងក្រុម និងបញ្ជាក់ពីសារសំខាន់ នៃវត្តមានរបស់ពួកគេចំពោះស្ថាប័ន។ នេះបើតាមការចែករំលែករបស់ សហគ្រិនខ្មែរ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី