SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគ្រាស គ្រឹះស្ថាន និងការចុះបញ្ជីក្នុងប្រព័ន្ធ តើរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ការលើកទឹកចិត្តអ្វីខ្លះ?


ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគ្រាស គ្រឹះស្ថាន និងការចុះបញ្ជីក្នុងប្រព័ន្ធ តើរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ការលើកទឹកចិត្តអ្វីខ្លះ?
A+ A-

ភ្នំពេញ៖ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគ្រាស គ្រឹះស្ថាន និងការចុះបញ្ជីក្នុងប្រព័ន្ធ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការលើកទឹកចិត្តសំខាន់ៗដល់សហគ្រាស គ្រឹះស្ថាន ជាពិសេសការលើកទឹកចិត្តក្នុងការបង់ ភាគទាន ប.ស.ស., ការលើកទឹកចិត្តផ្នែកពន្ធដារ និងការផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបពីធនាគារ សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងលក្ខខណ្ឌសមស្រប។ ជាក់ស្តែង រាជរដ្ឋាភិបាល បានផ្អាកការបង់ភាគទាន ប.ស.ស. សម្រាប់កម្មករនិយោជិត ដែលព្យួរកិច្ចសន្យាការងារនៅសហគ្រាស គ្រឹះស្ថាន ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩។

បន្ថែមលើនេះ ប.ស.ស. ក៏បានអនុវត្តការលើកលែងការផាកពិន័យចំពោះសហគ្រាស គ្រឹះស្ថានមួយចំនួនដែលមិនបានរាយការណ៍ចំនួនកម្មករនិយោជិត និងបង់ភាគទានឱ្យបានទាន់ពេលក្រោមហេតុផលសត្យានុម័ត ដែលអាចទទួលយកបាន។ រាជរដ្ឋាភិបាល បានផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដោយបានផ្តល់ការលើកលែងពន្ធលើប្រាក់ចំណូលចាប់ពី ៣ ទៅ ៥ឆ្នាំ ដល់សហគ្រាសធុនតូច និងមធ្យម, លុបចោលនូវពន្ធលើរបបម៉ៅការសម្រាប់សហគ្រាសធុនមីក្រូ និងពន្ធប្រថាប់ត្រាលើលិខិតស្តីពី ការបង្កើតសហគ្រាស និងកាត់បន្ថយពន្ធប៉ាតង់ ៥០% សម្រាប់ឆ្នាំដំបូង នៃការចុះបញ្ជីអាជីវកម្ម។

ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, រាជរដ្ឋាភិបាល ក៏បានផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារមួយចំនួនបន្ថែមទៀតដល់សហគ្រាសធុនមីក្រូ ធុនតូច និងមធ្យម។ ម្យ៉ាងទៀត ក្រោមគម្រោងសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ធនាគារ SME បានផ្តល់ឥណទាន ដល់សហគ្រាសធុនតូច និងមធ្យមដែលទើបបង្កើតថ្មីក្នុងអត្រាការប្រាក់អតិបរមា៧% ក្នុងមួយឆ្នាំ សម្រាប់កម្ចីរយៈពេលអតិបរមា ៧ឆ្នាំ។ លើសពីនេះ រាជរដ្ឋាភិបាល ក៏បានរៀបចំការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្នុងគោលដៅសម្រួល និងលើកទឹកចិត្តដល់ការចុះបញ្ជីអាជីវកម្មផងដែរ៕

ប្រភពពីសៀវភៅ៖ ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី