2025-05-15
ទូច សូរិយា
2025-05-15
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកទឹកចិត្តឱ្យភាគីចិនបង្កើនការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាបន្ថែម ដើម្បីបំពាក់បំប៉នជំនាញឱ្យស្របនឹងបរិបទឌីជីថលភាវូបនីយកម្ម ពង្រីកផលិតភាពការងារឱ្យកាន់តែខ្ពស់ ពិសេសគឺដើម្បីបង្កើនការទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។
ក្នុងជំនួបជាមួយឯកឧត្តម ZHAO HAIYAN អគ្គទីប្រឹក្សានៃស្ថានទូតចិន ទទួលបន្ទុកកិច្ចការកុងស៊ុលប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ ក៏បានជំរុញលើកទឹកចិត្តឱ្យភាគីចិនចូលរួមវិនិយោគបន្ថែមលើការកសាងធនធានជំនាញនៅកម្ពុជាបន្ថែមទៀត ដើម្បីអាចឱ្យកម្ពុជាមានសមត្ថភាពកាន់តែខ្ពស់ក្នុងការបង្កើនផលិតភាពការងារ និងរក្សាបានការទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា។
នាឱកាសនោះ ឯកឧត្តម ហេង សួរ បានបញ្ជាក់ពីទស្សនៈរួមគ្នារវាងកម្ពុជា-ចិនលើការលើកកម្ពស់និងអភិវឌ្ឍសមត្ថភាពជំនាញធនធានមនុស្ស ក្រោមកិច្ចសហការរវាងក្រុមហ៊ុនឯកជនរបស់ចិន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ZHAO HAIYAN បានលើកឡើងថា រដ្ឋាភិបាលចិន នៅតែជួយជ្រោមជ្រែងនិងគាំទ្រទៅដល់ប្រជាពលរដ្ឋនិងប្រទេសកម្ពុជា ដើម្បីឱ្យកម្ពុជាកាន់តែរីកចម្រើនជាបន្តបន្ទាប់ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី