2025-05-13
ឃី ភារៈ
2025-05-13
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្ដអភិវឌ្ឍន៍តំបន់ទេសចរណ៍ភ្នំគូលែន ព្រោះឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ជាទីតាំងប្រវត្តិសាស្ត្រដ៏មានសារសំខាន់មួយរបស់ខ្មែរ ដែលបានរក្សាទុកនូវសំណង់ប្រវត្តិសាស្ត្រច្រើនប្រភេទ ដូចជា សំណង់ប្រាសាទបុរាណ និងស្ថានីយបុរាណជាច្រើនកន្លែង រួមទាំងសហគមន៍មនុស្សផងដែរ។ នេះគឺជាការលើកឡើងរបស់ឯកឧត្ដម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។
ក្នុងកិច្ចក្រជុំ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំធំសាលាខេត្តសៀមរាប ឯកឧត្ដម នី ផល្លី បានបន្ថែមថា ក្រៅពីតំបន់ប្រាសាទ តំបន់ឧទ្យានជាតិភ្នំគូលែននេះ ជាគោលដៅដ៍មានសក្ដានុពលក្នុងការស្រូបទាញភ្ញៀវទេសចរ ដូចនេះការយកចិត្ដទុកដាក់ការអភិវឌ្ឍតំបន់ឧទ្យានជាតិភ្នំគូលែនរបស់រាជរដ្ឋាភិបាល ពិតជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញវិស័យទេសចរណ៍ឱ្យបានកាន់តែប្រសើរបន្ថែមទៀត។
ទន្ទឹមនឹងនេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដសៀមរាប បានបញ្ជាក់ថា តំបន់ឧទ្យានជាតិភ្នំគូលែន បានជួបកង្វះខាតមួយចំនួនដូចជាផ្នែកសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់នៅតំបន់ភ្នំគូលែនជាពិសេសបន្ទប់ទឹក ក្នុងនោះក្រុមការងារក៏បានកំពុងដោះស្រាយបញ្ហាប្រឈមបានជាបន្ដបន្ទាប់គួរកត់សម្គាល់។ លោកអភិបាលរង បានបញ្ជាក់បន្ថែមថា តំបន់ឧទ្យានជាតិភ្នំគូលែន មានការងារសំខាន់ៗ ៤ក្នុងការគ្រប់គ្រងតំបន់ ដូចជា៖ ទី១.មានការណែនាំចង្អុលបង្ហាញពីក្រសួងបរិស្ថាន, ទី២.ក្រុមហ៊ុននគរគោកធ្លក, ទី៣.អាជ្ញាធរជាតិអប្សរា និងទី៤.អាជ្ញាធរស្រុកនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី