2025-05-11
ទូច សូរិយា
2025-05-11
ទូច សូរិយា
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ណែនាំឱ្យគ្រប់អង្គភាពគយនិងរដ្ឋាករពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យឯកសារ និងការត្រួតពិនិត្យរូបវន្ត ពិសេសទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលសត្វពាហនៈ និងសាច់គោ-ក្របីពីប្រទេសថៃ តាមមាត់ច្រកនានា ជាពិសេសតាមច្រករបៀង។
បើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ការទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលសត្វពាហនៈ និងសាច់គោ-ក្របីពីប្រទេសថៃនេះ គឺដើម្បីទប់ស្កាត់ជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ ពីប្រទេសថៃមកកម្ពុជា។
គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់វិធានការទប់ស្កាត់ការឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ចូលមកកម្ពុជា ដោយផ្អាកការនាំចូលជាបណ្ដោះអាសន្នសត្វពាហនៈ (គោ-ក្របី) និងសាច់គោ-ក្របីពីប្រទេសថៃទៀតផង។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយនៅគ្រប់រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងអន្តរាគមន៍ក្នុងករណីសង្ស័យ ក្នុងនោះក្រសួងកសិកម្ម នឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងផ្តល់ព័ត៌មានថ្មីៗពីការវិវត្តនៃជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ក្នុងករណីចាំបាច់ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី