SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប៖ វគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច នឹងលើកកម្ពស់សេដ្ឋកិច្ច កាត់បន្ថយចំណាកស្រុក


ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប៖ វគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច នឹងលើកកម្ពស់សេដ្ឋកិច្ច កាត់បន្ថយចំណាកស្រុក
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-10

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-10

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកា វគ្គទី៣ នៅខេត្តសៀមរាប នៃគម្រោងអភិវឌ្ឍន៍ជំនាញ នឹងលើកកម្ពស់យុវជន ដែលបោះបង់ការសិក្សាឱ្យងាកមកសិក្សាជំនាញបដិសណ្ឋារកិច្ច រយៈពេលខ្លី ចំណេញពេលវេលា ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយការចំណាកស្រុកដោយខុសច្បាប់។ នេះបើតាមប្រសាសន៍របស់ លោក សែត កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប។

តាមការលើកឡើងរបស់ លោក សែត កៅ វគ្គបណ្ដុះបណ្ដាលខាងលើនេះ គឺមានរយៈពេល ៨ខែ ចាប់ផ្តើមពីខែមេសា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយផ្តោតលើជំនាញចំនួន៤ រួមមានការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ គេហកិច្ច និងផ្នែកចុងភៅ។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ចាត់ទុកវគ្គបណ្តុះបណ្តាលនេះថា ជាវគ្គបណ្តាលដែលសំខាន់សម្រាប់ស្រទាប់យុវជន ដើម្បីទទួលបានជំនាញវិជ្ជាជីវៈច្បាស់លាស់ ពាក់ព័ន្ឋទៅនឹងវិស័យទេសចរណ៍ ស្របពេលដែលអាជ្ញាធរខេត្តកំពុងពង្រឹង និងពង្រីកវិសាលភាព នៃការបម្រើសេវាកម្មទេសចរណ៍ឱ្យល្អប្រសើរ សំដៅកសាងសេដ្ឋកិច្ចសង្គម បង្កើតការងារ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ តាមរយៈការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តភាព។

លោក ង៉ូវ សេងកាក់ បានស្នើដល់សមាគមក្លឹបទេសចរណ៍សៀមរាប និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បន្តការគាំទ្រឱ្យមានការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចជាបន្តបន្ទាប់ទៀត។ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា ក៏លើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ ប្រឹងប្រែងរៀនសូត្រ ស្រូបយកចំណេះដឹង ជំនាញ និងបទពិសោធ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងវិជ្ជាជីវៈទេសចរណ៍ និងស្នើឱ្យប្រតិបត្តិករទេសចរណ៍ទាំងអស់ ទទួលយកសិក្ខាកាមទាំងអស់ ដើម្បីហ្វឹកហាត់ការងារនៅមូលដ្ឋានអាជីវកម្មរបស់ខ្លួន ក៏ដូចបង្ហាត់បង្ហាញជំនាញបន្ថែមអំឡុងពេលហាត់ការផងដែរ។

ក្នុងរយៈពេលបណ្តុះបណ្តាល ៨ខែ សិក្ខាកាមនឹងទទួលបានមេរៀនទ្រឹស្តី និងការអនុវត្តន៍ក្នុងថ្នាក់រៀនចំនួន៤ខែ ហើយ ៤ខែទៀត ជាវគ្គហាត់ការតាមមុខជំនាញរៀងៗខ្លួននៅតាមបណ្តាសណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុននានា ក្នុងខេត្តសៀមរាប។ ក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធនាការទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស រួមមាន៖ បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill) ដើម្បីធ្វើយ៉ាងណាឱ្យអ្នកជំនាញទាំងអស់ មានជំនាញ និងសមត្ថភាពទទួលស្គាល់ស្របតាមស្តង់ដាជាតិ និងអាស៊ាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី