2025-04-24
គន ម៉េងហុង
2025-04-24
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ ដើម្បីបើកកិច្ចពិភាក្សាការងារ ស្វែងរកដំណោះស្រាយរួមគ្នា លើការលើកកម្ពស់សិទ្ធិដល់ពលករទេសន្តរប្រវេសន៍ ដែលកំពុងធ្វើការនៅប្រទេសថៃ។
ក្នុងកិច្ចពិភាក្សាការងារ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការក្រសួងការងារ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការប្រតិបត្តិការនានារវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ លើវិស័យការងារ ជាពិសេសពលករទេសន្តរប្រវេសន៍ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អ រវាងប្រទេសកម្ពុជា និងថៃ។ ឯកឧត្តម សេង សក្តា មានជំនឿថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ នៅពេលនេះ នឹងទទួលបានលទ្ធផលជាផ្លែផ្កាក្រោមស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ដើម្បីជាប្រយោជន៍ដល់កិច្ចគាំពារសិទ្ធិដល់ពលករទេសន្តរប្រវេសន៍។
ឯកឧត្តម Somchai Morakotsariwan អគ្គនាយក នៃនាយកដ្ឋានមុខរបរ នៃក្រសួងការងាររបស់ថៃ ជឿថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ នឹងទទួលបានធាតុចូលសំខាន់ៗជាច្រើនក្នុងការកែសម្រួលនីតិវីធីមួយចំនួន ដើម្បីជួយសម្រួលឱ្យកាន់តែប្រសើរឡើងដល់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ។ ឯកឧត្តម Somchai Morakotsariwan ក៏បានគូសបញ្ជាក់ពីកិច្ចសហការយ៉ាងល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ លើការគ្រប់គ្រងពលករទេសន្តរប្រវេសន៍ នាពេលកន្លងមក។ ក្នុងនោះក្រសួងការងារថៃ វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ពីភាគីកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាដែលជាសេនាធិការ។
ពាក់ព័ន្ធនឹងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរ បានចុះហត្ថលេខាលើការកំណត់ហេតុ នៃកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ ដើម្បីអនុវត្តកិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាល នៃ កម្ពុជា និងថៃផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងការងារ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី