SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ARDB ដាក់ឱ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវចំនួនពីរ ដែលមាននាទីចងក្រងឯកសារផ្តោតលើវិស័យកសិកម្ម


ARDB ដាក់ឱ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវចំនួនពីរ ដែលមាននាទីចងក្រងឯកសារផ្តោតលើវិស័យកសិកម្ម
A+ A-

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលស្រាវជ្រាវចំនួនពីរ ដែលមានមានតួនាទីផ្តល់ចំណេះដឹង ប្រមូលចងក្រង និងរក្សាទុកឯកសារ ព្រមទាំងសមិទ្ធផលសំខាន់ៗផ្តោតលើវិស័យកសិកម្ម វិស័យបៃតង។

មជ្ឈមណ្ឌលស្រាវជ្រាវចំនួន២ នេះ មានដូចជា៖ មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាល និងមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការសិក្សាស្រាវជ្រាវពីហិរញ្ញប្បទានបៃតង ចំពោះវិស័យកសិកម្មរបស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក។

ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវទាំងពីរ រួមទាំងបណ្ណាល័យ សារមន្ទីរ និងបណ្ណសារដ្ឋាន គឺឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ARDB ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល លើកកម្ពស់ចំណេះដឹង ការអភិវឌ្ឍមូលធនមនុស្ស, និងការជំរុញការអភិវឌ្ឍប្រកបដោយ ចីរភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់។ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី