SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

AFD ពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្លាំងជំនាញនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច


AFD ពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្លាំងជំនាញនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
A+ A-

ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា លើការអភិវឌ្ឍកម្លាំងជំនាញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យបានសម្រេចតាមគោលដៅ និងបន្តកិច្ចសហការជាមួយកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមសម្រាប់ពេលអនាគត។ នេះបើតាមការបញ្ចាក់របស់លោកស្រី Sandrine Boucher នាយិកាទី AFD ក្នុងជំនួបជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងជំនួបពិភាក្សា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ដោយក្នុងនោះ លោកស្រី Sandrine Boucher បានបញ្ជាក់ថា ការផ្តល់ការគាំទ្រដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍កម្លាំងជំនាញ គឺជាវត្ថុបំណងដ៏ចម្បងមួយរបស់ទីភ្នាក់ងារបារាំងជាមួយរដ្ឋាភិបាលកម្ពុជា។ បើតាមការចុះផ្សាយរបស់ក្រសួងការងារ លោកស្រី Sandrine Boucher បានឱ្យដឹងថា AFD បាននិងកំពុងបន្តកិច្ចសហការជាមួយបណ្តាភាគីពាក់ព័ន្ធជាច្រើនឆ្នាំមកហើយ។

ឯកឧត្តម ហេង សួរ បានលើកឡើងថា ទីភ្នាក់ងារ AFD បាននិងកំពុងចូលរួមជាមួយកម្ពុជា ក្នុងការបណ្តុះបណ្តាលកម្លាំងជំនាញ ហើយកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ គឺមានសារសំខាន់ណាស់ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលនឹងកើតឡើងនៅពេលអនាគត ពាក់ព័ន្ធនឹងការប្រកួតប្រជែងជាអន្តរជាតិ នៃទីផ្សារការងារ និងកម្លាំងជំនាញ។ បន្ថែមលើនេះ ឯកឧត្តម ហេង សួរ សង្ឃឹមថា ភាគីទាំងពីរ នឹងខិតខំស្វែងរកកិច្ចសហការថ្មីៗបន្ថែមទៀត ដើម្បីពង្រីកកម្លាំងជំនាញនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងក្នុងទិសដៅជំរុញសេដ្ឋកិច្ចជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី