2023-12-19
គិត បុប្ផា
2023-12-19
គិត បុប្ផា
ភ្នំពេញ៖ មន្ត្រីពន្ធដារ សហការនឹងអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៣ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗ ក្នុងរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
តាមរយៈសេចក្ដីជូនដំណឹងនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានណែនាំម្ចាស់យានយន្ត ដែលខកខានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៣ រួសរាន់ទៅបង់ពន្ធ និងបង់ពន្ធបន្ថែមចំពោះការយឺតយ៉ាវតាមច្បាប់ជាធរមាន។ ការណែនាំរបស់ពន្ធដារនេះ ដើម្បីចៀសវាងនូវក្រុមការងារចម្រុះ និងអាជ្ញាធរមានសមត្ថកិច្ច ឃាត់យានយន្តតាមដងផ្លូវ តម្រូវឱ្យបង់ប្រាក់ពន្ធ ដែលនាំឱ្យខាតពេលវេលា និងកកស្ទះចរាចរណ៍ធ្វើដំណើរ។
សម្រាប់យានយន្ត ដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក ប៉ុន្ដែ មិនទាន់បង់ពន្ធក្នុងឆ្នាំ២០២៣ អាចមកបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារគ្រប់សាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារដែលជាដៃគូពន្ធដារ ឬតាមរយៈកម្មវិធីទូរស័ព្ធដៃ«GDT Taxpayer App»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី