SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ជប៉ុន ផ្តល់ជំនួយឥតសំណងជិត ១១លានដុល្លារ គាំទ្រអង្គភាព CMAC លើគម្រោងចំនួន២


ជប៉ុន ផ្តល់ជំនួយឥតសំណងជិត ១១លានដុល្លារ គាំទ្រអង្គភាព CMAC លើគម្រោងចំនួន២
A+ A-

ភ្នំពេញ៖ ជប៉ុន ផ្តល់ជំនួយឥតសំណងប្រមាណជិត ១១លានដុល្លារ ដើម្បីគាំទ្រអង្គភាព CMAC លើគម្រោងចំនួន២ និងគម្រោងសម្រាប់គាំទ្រក្រសួង២ ផ្សេងទៀត ដែលសរុបមាន ៤គម្រោង។ កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងរវាង ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំនៅកម្ពុជា។

ការចុះផ្សាយរបស់មជ្ឈមណ្ឌលសម្មភាពកំចាត់មីនកម្ពុជា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ជំនួយឥតសំណង ដែលនឹងត្រូវគាំទ្រលើគម្រោងទាំង២ រួមមានគម្រោងទី១ គឺសម្រាប់ពង្រឹងសមត្ថភាពអង្គភាព CMAC លើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ គម្រោងនេះ មានថវិកាសរុបជាង ៨,៤លានដុល្លារ ដែលត្រូវប្រើប្រាស់ដើម្បីទិញសម្ភារបច្ចេកទេស ដូចជាគ្រឿងចក្រកម្ទេចមីន ម៉ាស៊ីនរាវមីន និងរថយន្ត ដើម្បីលើកកម្ពស់សម្ភារបច្ចេកទេស នៃកិច្ចសហប្រតិបត្តិការផង និងសម្រាប់បម្រើកិច្ចការហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពមីនទាំងក្នុងតំបន់ និងអន្តរជាតិផង។

ចំពោះគម្រាងទី២ គឺសម្រាប់គាំទ្របន្ថែមហិរញ្ញប្បទានឥតសំណង ប្រមាណជាង ២លានដុល្លារ សម្រាប់គាំទ្រគម្រោងសាងសង់អាគារហ្វឹកហ្វឺន និងអាគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម (សារមន្ទីរតេជោសន្ដិភាព) នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ គួរបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណងក្នុងគម្រោងនេះ សរុបកើនដល់ចំនួន ២,៧៥១លានយ៉េន ប្រមាណជិត ២០លានដុល្លារអាម៉េរិក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី