SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារជាតិ ជំរុញ និងកៀរគរប្រភពហិរញ្ញប្បទាន សម្រាប់គាំទ្រគោលដៅសកលឆ្នាំ២០៥០ ស្តីពីអព្យាក្រឹតកាបូន


ធនាគារជាតិ ជំរុញ និងកៀរគរប្រភពហិរញ្ញប្បទាន សម្រាប់គាំទ្រគោលដៅសកលឆ្នាំ២០៥០ ស្តីពីអព្យាក្រឹតកាបូន
ធនាគារ-ហិរញ្ញវត្ថុ

2025-03-31

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-03-31

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា តួនាទីជាសារវន្ត និងសកម្មក្នុងការជំរុញ និងកៀរគរប្រភពហិរញ្ញប្បទានសម្រាប់គាំទ្រដល់គោលដៅ សម្រេចឱ្យបានគោលដៅសកលឆ្នាំ២០៥០ ស្តីពីអព្យាក្រឹតកាបូន។ នេះបើតាមការលើកឡើងរបស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងពីការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តចាំបាច់ជាច្រើនរបស់រដ្ឋាភិបាលកម្ពុជា។ បើតាមការបញ្ជាក់របស់ លោកជំទាវបណ្ឌិត ជា សិរី គោលនយោបាយ និងយុទ្ធសាស្រ្តទាំងនេះ គឺដើម្បីបង្កើនសកម្មភាពកាត់បន្ថយនិងបន្សាំជាមួយការប្រែប្រួលអាកាសធាតុ សម្រេចឱ្យបានគោលដៅសកលឆ្នាំ២០៥០ ស្តីពីអព្យាក្រឹតកាបូន។

សូមជម្រាបផងដែរថា ប្រសាសន៍របស់ លោកជំទាវបណ្ឌិត ជា សិរី គឺធ្វើឡើងក្នុងឱកាសចូលរួមជា វាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទស្តីពី «ហិរញ្ញវត្ថុអន្តរកាល សម្រាប់អនាគតនៃការបន្ថយឧស្ម័នកាបូនិចដល់កម្រិតសូន្យ» អំឡុវពេលវេទិកាបូអាវសម្រាប់អាស៊ី (Boao Forum for Asia) ប្រចាំឆ្នាំ២០២៥ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្នុងខេត្តហៃណាន ប្រទេសចិន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី